ប្រេសិតអាមរិក៖ ស៊ីរី និងអ៊ីស្រាអែល ខិតជិតកិច្ចព្រមព្រៀង "បន្ធូរភាពតានតឹង" ជាមួយគ្នាហើយ

2025/09/24 04:33:38 pm        118

ប្រេសិតជាន់ខ្ពស់សហរដ្ឋអាមេរិកមួយរូប បាននិយាយកាលពីថ្ងៃអង្គារ (២៣ កញ្ញា) ថា ស៊ីរី និងអ៊ីស្រាអែល ជិតឈានដល់កិច្ចព្រមព្រៀង "បន្ធូរបន្ថយភាពតានតឹង" ជាមួយគ្នាហើយ ដែលនឹងមើលឃើញអ៊ីស្រាអែល បញ្ឈប់ការវាយប្រហាររបស់ខ្លួន ខណៈស៊ីរីនឹងយល់ព្រមមិនផ្លាស់ទីគ្រឿងចក្រ ឬឧបករណ៍ធុនធ្ងន់ណាមួយនៅជិតព្រំដែនអ៊ីស្រាអែលឡើយ។

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅក្រៅកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ UNGA ទីក្រុងញូវយ៉ក ប្រេសិតពិសេសអាមេរិកទទួលបន្ទុកស៊ីរី លោក Tom Barrack បាននិយាយថា កិច្ចព្រមព្រៀងនេះនឹងបម្រើជាជំហានដំបូងឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិសុខដែលប្រទេសទាំងពីរកំពុងចរចា។

គួរឱ្យដឹងថា ស៊ីរី និងអ៊ីស្រាអែលកំពុងពិភាក្សាគ្នាដើម្បីសម្រេចបានកិច្ចព្រមព្រៀងមួយ ដែលទីក្រុងដាម៉ាសសង្ឃឹមថា នឹងធានាបាននូវការបញ្ឈប់ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល និងការដកទ័ពអ៊ីស្រាអែល ដែលកំពុងរុញច្រានចូលក្នុងភាគខាងត្បូងស៊ីរី។

លោក Barrack បានលើកឡើងថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានព្យាយាមធ្វើកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ ដែលនឹងត្រូវប្រកាសក្នុងសប្តាហ៍នេះ ប៉ុន្តែមិនទាន់មានវឌ្ឍនភាពគ្រប់គ្រាន់ទេមកទល់ពេលនេះ ហើយស្របពេលថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មីរបស់ជនជាតិជ្វីហ្វនៅសប្តាហ៍នេះ ក៏បានធ្វើឱ្យកិច្ចពិភាក្សាយឺតយ៉ាវថែមទៀត។

អ៊ីស្រាអែល និងស៊ីរី គឺជាសត្រូវនៅមជ្ឈិមបូព៌ាអស់ជាច្រើនទសវត្សរ៍មកហើយ។ ទោះបីជាមានការផ្តួលរំលំអតីតប្រធានាធិបតីស៊ីរី Bashar al-Assad កាលពីខែធ្នូឆ្នាំមុនក៏ដោយ ក៏ជម្លោះទឹកដី និងការមិនទុកចិត្តផ្នែកនយោបាយដ៏ស៊ីជម្រៅរវាងប្រទេសទាំងពីរនៅតែមានដដែល៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        9
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        26
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm