អាមេរិកព្រមានរុស្ស៊ីថា ការអត់ធ្មត់ខ្លួន "មានដែនកំណត់" ដោយបង្ហើបពីសម្ពាធសេដ្ឋកិច្ចថែមទៀត

2025/09/24 05:32:53 pm        97

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានព្រមានកាលពីថ្ងៃអង្គារ (២៣ កញ្ញា) ថា ការអត់ធ្មត់របស់ទីក្រុងវ៉ាស៊ីនតោន ជាមួយរុស្ស៊ីគឺ "មានដែនកំណត់" ដោយអំពាវនាវឱ្យជំរុញកិច្ចប្រឹងប្រែងសន្តិភាពកាន់តែខ្លាំងឡើង ខណៈក៏ផ្ដល់សញ្ញាថា ប្រធានាធិបតីអាមេរិក លោក Donald Trump ត្រៀមខ្លួនជាស្រេចដើម្បីបន្ថែមសម្ពាធកាន់តែខ្លាំង "នៃការបង់ខាតតម្លៃសេដ្ឋកិច្ច" ប្រសិនបើការចរចាបរាជ័យ។

ថ្លែងប្រាប់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីអ៊ុយក្រែន លោក Rubio និយាយថា៖ ប្រធានាធិបតី Trump ជាមនុស្សមានការអត់ធ្មត់ខ្ពស់ណាស់ លោកប្តេជ្ញាចិត្តយ៉ាងខ្លាំងចំពោះសន្តិភាព ប៉ុន្តែការអត់ធ្មត់របស់លោកមិនមែន "គ្មានដែនកំណត់" នោះទេ។ ប្រមុខការទូតរូបនេះបន្តថា លោក Trump បានបដិសេធមិនដាក់ទណ្ឌកម្មព្រោះសង្ឃឹមថា នឹងមានការទម្លាយភាពជាប់គាំង ប៉ុន្តែក៏នឹងមានចំណុចមួយ នៅពេលដែលក្រុងវ៉ាស៊ីនតោន សន្និដ្ឋានចុងក្រោយថា រុស្ស៊ីមិនចាប់អារម្មណ៍ចំពោះដំណោះស្រាយដោយសន្តិវិធីឡើយ។

លោក Rubio សង្កត់ធ្ងន់ថា នៅពេលនោះមកដល់ រដ្ឋបាលអាមេរិកត្រៀមជាស្រេចដើម្បីដាក់សម្ពាធសេដ្ឋកិច្ចបន្ថែមកាន់តែខ្លាំងលើរុស្ស៊ី។ យ៉ាងណាមិញ លោក Rubio បាននិយាយសម្រាលថា សហរដ្ឋអាមេរិកនៅតែបើកចំហចំពោះដំណោះស្រាយដោយសន្តិវិធីចំពោះសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនជានិច្ច។

ការអត្ថាធិប្បាយនេះកើតឡើងប៉ុន្មានម៉ោង បន្ទាប់ពីលោក Trump បាននិយាយថា ឥឡូវនេះ អ៊ុយក្រែនអាចដណ្តើមយកមកវិញនូវទឹកដីដែលត្រូវរុស្ស៊ីកាន់កាប់ទាំងអស់ ដោយលើកឡើងពី "បញ្ហាសេដ្ឋកិច្ចដ៏ធំ" របស់រុស្ស៊ី និងបានចំអកដាក់ទីក្រុងមូស្គូថាគ្រាន់តែជា "ខ្លាក្រដាស" ប៉ុណ្ណោះ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm