ក្រសួងបរិស្ថានថ្លែង​អំណរគុណពលរដ្ឋ ខណៈក្នុងរដូវបុណ្យភ្ជុំបានចូលរួមកាត់បន្ថយសំរាម និង​ការ​ប្រើ​ប្រាស់ថង់ប្លាស្ទិក

2025/09/24 05:50:26 pm        177

ក្រសួងបរិស្ថាន សូមថ្លែងអំណរគុណ ចំពោះការចូលរួមកាត់បន្ថយការប្រើប្រាស់សំរាម និង​ប្លាស្ទិក​ក្នុង​រដូវ​បុណ្យភ្ជុំបិណ្ឌនៅកម្ពុជា។ ការកាត់បន្ថយបានត្រូវមើលឃើញ តាមរយៈការ​រៀប​ចំ​ការ​ទុក​ដាក់​សំរាម​បាន​ត្រឹមត្រូវល្អ ការចូលរួមសំអាតអនាម័យបរិស្ថាន ការមិនបោះថង់ប្លាស្ទិក​​ចោល​ផ្តេស​ផ្តាស់ដូចបណ្តាឆ្នាំមុនៗ នៅតាមវត្តអារាម ដែលជាទីកន្លែងជួបជុំ នៃប្រជាពលរដ្ឋ មកធ្វើ​បុណ្យ​ទៀន​តាម​ប្រពៃណីជាតិខ្មែរ ក៏ដូចជានៅតាមមូលដ្ឋាន និងតាមផ្លូវសាធារណៈនានា។

អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានឱ្យដឹងនៅថ្ងៃអង្គារ ទី២៣ ខែកញ្ញា ឆ្នាំ​២០២៥នេះថា កាបញ្ចេញសំរាមតាមទីប្រជុំជន ក៏ត្រូវបានគាត់សំគាល់ថា បរិស្ថានសំរាម និង​សំណល់​ប្លាស្ទិក ត្រូវបញ្ជូនទៅទុកដាក់តាមទីលាន មានការថយចុះ ពី៣៣%-៤៥% ក្នុង​រយៈ​ពេល​បុណ្យភ្ជុំបិណ្ឌ (ភ្ជុំធំ) ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ កន្លងមកនេះ ធៀបនឹងថ្ងៃមុន​បុណ្យ​ភ្ជុំបិណ្ឌ។​ ជាក់ស្តែងការទុកដាក់សំរាម បរិមាណសំរាម សំណល់រឹងទីប្រជុំជននៅរាជធានីភ្នំពេញ បា​ន​ធ្វើការសម្អាត ប្រមូល ដឹកជញ្ជូន និងយកទៅទុកដាក់នៅទីលានទុកដាក់សំរាម សំណល់​រឹង​ដង្កោ ​នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ធៀបជាមួយនឹងបរិមាណសំរាម សំណល់រឹង​ទី​ប្រជុំ​ជន​ប្រចាំ​ថ្ងៃ ​គឺនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ មានបរិមាណសំរាម ចំនួន ៤២៦៩,៥០តោន/ថ្ងៃ។ នៅ​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ២០២៥ សំរាម បានថយចុះមកត្រឹមចំនួន ២៨០០,៨៨តោន/ថ្ងៃ (ថយ​ចុះ​៣៣%​) និងនៅថ្ងៃទី២២ ខែកញ្ញ ឆ្នាំ២០២៥ មកត្រឹម២៣៧៧,២៧តោន/ថ្ងៃ (ថយ​ចុះ​៤៥%​)​។

បើធៀបនឹងក្នុងរយៈពេលដូចគ្នា ក្នុងរដូវបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៤ គឺនៅឆ្នាំ២០២៥នេះ បរិមាណ​សំរាម សំណល់រឹងទីប្រជុំជននៅរាជធានីភ្នំពេញ ធ្វើការសម្អាត ប្រមូល ដឹកជញ្ជូន និងទុក​ដាក់​នៅ​ទីលាន​ មានការកើនឡើង ពី២១-២៦%ក្នុង១ ថ្ងៃ គឺនៅឆ្នាំ២០២៤ នៅថ្ងៃភ្ជុំបិណ្ឌទី១ បរិមាណ​សំរាម​មាន​ ២២៣០,៧៧តោន នៅថ្ងៃទី២ នៃបុណ្យភ្ជុំបិណ្ឌមានបរិមាណ ១៩៦៤,២៩តោន។

អ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា ការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ជួយ​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​សំរាម កាបញ្ចេញសំរាម និងកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ដែលជាកាតព្វ​កិច្ច​របស់​យើង​គ្រប់​គ្នា ព្រោះការចោលសំរាម និងសំណល់ប្លាស្ទិកពាសវាលពាសកាល ធ្វើឲ្យប៉ះពា​ល់​ដល់​សុខ​ភាពសាធារណៈ សោភ័ណភាពទីក្រុង និងមូលដ្ឋានរបស់យើងទាំងអស់គ្នា ជា​ពិសេស​សំរាម​ និង​សំណល់ប្លាស្ទិក ប្រសិនជាមិនបានកាត់បន្ថយការប្រើប្រាស់និងបញ្ចេញចោលទេ វា​បំពុល​បរិស្ថាន និង​ការរស់នៅរបស់មនុស្សជាតិ។

ឯកឧត្តមបានបន្ថែមថា ក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ ប្រជាពលរដ្ឋ ការទុក​ដាក់​សំរាម​របស់​ប្រជា​ពលរដ្ឋ​ មានលក្ខណៈល្អប្រសើរ ជាពិសេសការបញ្ចេញសំរាមនៅតាមទីក្រុង មានការថយចុះ រួម​ទាំង​មាន​ការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកផងដែរ បន្ទាប់ពីមានការជំរុញសកម្មភាព នៃ​យុទ្ធនា​ការ​នានារបស់ក្រសួងបរិស្ថាននាពេលកន្លងមក ជាពិសេសក្នុងរយៈពេល ២ឆ្នាំ ក្នុងការ​អនុវត្ត​គោល​នយោបាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា និងការចូលរួម​ផ្លាស់​ប្តូរ​ការ​គិត​វិជ្ជមាន​ចំពោះ​ការទុកដាក់សំរាម និងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដើម្បីកម្ពុជាមាន​ភាព​ស្អាត​ទៅ​ថ្ងៃ​អនាគត។

សូមបញ្ជាក់ថា ភាពស្អាត ជាសសរស្តម្ភទី១ នៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែល​បាន​ដាក់​ចេញ​ក្រោម​ការ​ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​នៃ​ព្រះរា​ជា​ណាចក្រកម្ពុជា និងអនុលោមតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជ​រដ្ឋាភិបាល​កម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួង​បរិស្ថាន​ បានដឹកនាំភាពស្អាត របស់កម្ពុជា ចេញពីក្នុងខ្លួន ភាពស្អាតនៅក្រៅខ្លួន និងភាពស្អាត​កម្ពុជា​នៅ​លើឆាកអន្តរជាតិ ដែលក្នុងនោះជំរុញយុទ្ធានាការនានា ដើម្បីទប់ស្កាត់ការ​បំពុល​បរិស្ថាន​ នៅក្នុងទឹក លើផ្ទៃដី និងលើផ្ទៃមេឃ។

ដោយឡែក ចំពោះភាពស្អាតលើដី ឯកឧត្តមរដ្ឋមន្រ្តី បាន​ថ្លែង​អំណរ​គុណ​ដល់​ការ​ចូលរួម​ពី​សាធារណ​ជន​ទាំងអស់ ក្នុងនោះមានអ្នកចូលរួមចំនួន ១៣ លាននាក់ ក្នុងយុទ្ធនាការ«ថ្ងៃនេះ ខ្ញុំ​មិន​​ប្រើ​ថង់ប្លាស្ទិកទេ» អ្នកចូលរួមប្រមាណ ៧លាននាក់ ក្នុងយុទ្ធនាការយុទ្ធនាការ«កម្ពុជាស្អាត ខ្មែរ​ធ្វើបាន» រួមជាមួយយុទ្ធនាការ «ផ្លូវស្អាតគ្មានសំរាម និងសំណល់ប្លាស្ទិក» ដែលបាន​បង្ហា​ញ​យ៉ាង​ច្បាស់​ពីការសាមគ្គីគ្នា ដើម្បីទប់ស្កាត់ការបំពុលបរិស្ថាន ការពារសុខភាព និងអាយុជីវិត​ប្រជា​ពលរដ្ឋ​ទប់ស្កាត់ការប្រើប្រាស់ និងបោះចោលថង់ប្លាស្ទិកទៅក្នុងទីសាធារណៈ។ ឯកឧត្តម​រដ្ឋ​មន្រ្តី​ក្រសួង​បរិស្ថាន សូមធ្វើការលើកទឹកចិត្ត និងគាំទ្រការចូលរួមសាមគ្គីគ្នាបន្ត ឱ្យបានខ្លាំង​ក្លា​ថែម​ទៀត​ ធ្វើការទុកដាក់សំរាមឱ្យបានត្រឹមត្រូវទាំងអស់គ្នា ដើម្បីការពារបរិស្ថាន សុខភាព​របស់​ប្រជា​ព​​លរដ្ឋ សោភ័ណភាពនៅតាមមូលដ្ឋាន និងតាមដងផ្លូវនានា គឺឆ្ពោះទៅកម្ពុជាមានភាពស្អាត រហូត​ទៅ​៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        100
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        205
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        188

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm