អ្នកជំនាញ៖ ខេត្តព្រះសីហនុនឹងស្រូបទាញសំណង់ថ្មីៗបន្ថែម ខណៈ​បច្ចុប្បន្ន​អគារ​ជា​ច្រើន​បាន​ដាក់​ឱ្យ​ដំណើរការ

2025/09/24 06:00:44 pm        450

អ្នកជំនាញអចលនទ្រព្យ មើលឃើញអចលនវត្ថុខេត្តព្រះសីហនុ និងស្រូបទាញសំណង់ថ្មីៗបន្ថែម ខណៈ​បច្ចុប្បន្នអគារជាច្រើន បានដាក់ឱ្យដំណើរការជាបន្តបន្ទាប់ ជាពិសេស​អគារ​ជាប់​គាំង​ពី​មុ​ន​ៗ​បាន​និងកំពុងអភិវឌ្ឍន៍យ៉ាងផុលផុស ស្របពេលខេត្ត មួយនេះមាន​ហេដ្ឋា​រចនា​សម្ព័ន្ធ​គ្រប់​បែប​យ៉ាង​។

ឧកញ៉ា សន សៀប ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា លើក​ឡើង​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយភ្នាក់ងារ អ្នកយកព័ត៌មាន ស្តីពីបច្ចុប្បន្នភាព​នៃ​វិស័យ​អចលន​វត្ថុ​នៅ​ខេត្ត​ព្រះសីហនុ​នេះថា ខេត្តព្រះសីហនុគឺជាខេត្តមួយដែលមានការអភិវឌ្ឍ យ៉ាងលឿន ក្រោម​គម្រោង​របស់​រាជ​រដ្ឋាភិបាល ជំរុញអភិវឌ្ឍទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង ខណៈបច្ចុប្បន្ន​បាន​និង​កំពុង​ ជំរុញអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបន្ថែម ធ្វើឱ្យតំបន់មួយ​នេះ​ក្លាយ​ជា​ទី​ក្រុង​កាន់​តែ​មាន​ភាព​ស្រស់​ស្អាត ប្រកបដោយភាពរីកចម្រើន។

ឧកញ៉ា បន្តថា ជាក់ស្តែងការអភិវឌ្ឍអចលនទ្រព្យឃើញថា កំពុងមានភាពយ៉ាងផុលផុស ជាក់ស្តែង​គិតមក​ដល់ពេលនេះ អគារជាប់គាំងជាច្រើន រាជរដ្ឋាភិបាល​បាន​ដោះ​ស្រាយ​នៅ​សល់​បន្តិច​បន្ទួច​តែប៉ុណ្ណោះ ដែលនេះបានបង្ហាញឱ្យឃើញនូវការអភិវឌ្ឍ យ៉ាងលឿន ជាពិសេស​ក្រៅ​ពី​អគារ​ជាប់​គាំង ក៏មានការដាក់ឱ្យដំណើរការនូវអគារថ្មីៗជាបន្តបន្ទប់ ដែលនេះគឺ​ជា​ព័ត៌មាន​វិជ្ជមាន​មួយ ​ហើយបាន​និង​កំពុង​បន្ត​ស្រូប​យក​សក្តា​នុពល​វិនិយោគ​លើ​វិស័យ​អចលន​ទ្រព្យ​ថ្មី​ៗ​បន្ថែម​ទៀត​ ទោះបីបច្ចុប្បន្នការអភិវឌ្ឍវិស័យ អចលនវត្ថុនៅមានកម្រិត តែនៅក្នុង​រយៈ​ពេល​មធ្យម​ខាង​មុខ​ វិនិយោគិននឹងងាកទៅវិនិយោគលើខេត្តមួយនេះជាបន្តបន្ទាប់ទៀត។

សូមបញ្ជាក់ថា នាពេលកន្លងមកនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ប្រធាន​ក្រុម​ការ​ងារ​ជំរុញ​ការវិនិយោគក្នុងខេត្ត ព្រះសីហនុ បានបង្ហាញក្នុងកិច្ចប្រជុំក្រុមការងារ ពិនិត្យលើការ​ស្នើ​ការ​លើក​ទឹកចិត្ត ការអនុគ្រោះការសម្រួលនីតិវិធី និងការសម្រប សម្រួលដោះស្រាយ​វិវាទ​របស់​គម្រោង​វិនិយោគ និងធុរកិច្ចក្នុងខេត្តព្រះសីហនុ ក្នុងនោះចាប់ពីឆ្នាំ២០២៤ រហូតដល់ខែសីហា ឆ្នាំ​២០២៥, ក្រុមការងារបានសម្រេចជាគោលការណ៍ ផ្តល់ការលើកទឹកចិត្តដល់គម្រោងចំនួន ៣៧៥ គម្រោង ដែលមានទុនវិនិយោគ ប៉ាន់ស្មានសរុប ៧.៨៩១ លានដុល្លារអាមេរិក និងប៉ាន់​ស្មាន​អាច​បង្កើតការងារជាង ៥ម៉ឺនកន្លែង ក្នុងនោះគម្រោងវិនិយោគពាក់ព័ន្ធ អគារជាប់គាំងចំនួន ១៧៦​ គម្រោង, គម្រោងវិនិយោគថ្មី ១៦១ គម្រោង, គម្រោងពង្រីក ២៥ គម្រោង និងគម្រោង​វិនិយោគ​មាន ស្រាប់ ១៣ គម្រោង៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm