ទឹកជំនន់នៅស្រុកកោះញែកចាប់ផ្តើមស្រកទៅវិញ ខណៈ​អាជ្ញាធរ​ចុះ​ជួយ​ប្រជាពលរដ្ឋ​បាន​ទាន់​ពេល​វេលា

2025/09/24 06:12:20 pm        367

មណ្ឌលគិរី៖ ទឹកជំនន់ដែល​បាន​ជន់​លិច​ស្រុក​កោះញែ​ក​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​បាន​ចាប់​ផ្តើម​ស្រក​ទៅវិញបណ្តើរៗហើយនៅព្រឹកថ្ងៃទី២៤ ខែកញ្ញានេះ ខណៈប្រជាពលរដ្ឋ​មួយ​ចំនួន​ក៏​អាច​វិលត្រឡប់ទៅផ្ទះសម្បែងវិញបាន ។

លោក សី ទូច អភិបាលស្រុកកោះញែកបានបញ្ជាក់ថា ទឹកជំនន់នេះ​កើត​ឡើង​ដោយ​សារ​ភ្លៀង​ធ្លាក់​ជាប់​ៗ​គ្នាជាច្រើនថ្ងៃក្នុងខេត្តមណ្ឌលគិរី ដែលធ្វើឱ្យកម្ពស់ទឹកទន្លេស្រែពកឡើងខ្ពស់ ហើយ​ស្រុក​កោះ​ញែក​ដែលនៅជាប់នឹងទន្លេក៏រងផលប៉ះពាល់យ៉ាងខ្លាំង ។ យ៉ាងណាក៏ដោយ លោក​បាន​បញ្ជាក់​ថា មិនមានប្រជាពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ដោយសារ​អាជ្ញាធរ​បាន​ជម្លៀសពួកគាត់ទៅកាន់ទីទួលសុវត្ថិភាពបានទាន់ពេលវេលា ។ មកទល់ពេលនេះ គេ​នៅ​មិនទាន់អាចវាយតម្លៃពីទំហំនៃការខូចខាតសរុបបាននៅឡើយទេ ព្រោះ​ទឹក​មិន​ទាន់​ស្រក​អស់​ទាំង​ស្រុង ដែលធ្វើឱ្យការពិនិត្យមិនទាន់អាចធ្វើទៅបានគ្រប់ជ្រុងជ្រោយ។

លោក សី ទូច បានប្រាប់ពីផលប៉ះពាល់បឋមដោយសារជំនន់ទឹកភ្លៀងគិតត្រឹមថ្ងៃទី២០ ដល់​ថ្ងៃ​ទី​២៣ ​ខែកញ្ញា ឆ្នាំ២០២៥ មានចំនួន ៦ឃុំ ដែលរងផលប៉ះពាល់ ។ ក្នុងនោះ ឃុំណង​ឃី​លិក​មាន​ផ្លូវ​ចំនួន ៤កន្លែងត្រូវបានលិចទឹក ដែលមានប្រវែងប្រហែល ១,០៨០ម៉ែត្រ ។ ឃុំអរបួន​លើ​មា​នផ្លូវទូទាំងឃុំត្រូវបានលិចទឹក និងប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ១៥៥ខ្នង ស្មើនឹង ១៨០​គ្រួសារ ។ ឃុំរយ៉មានផ្លូវចំនួន ២ខ្សែ ប្រវែង ៨០០ម៉ែត្រ និងប៉ះពាល់ផ្ទះចំនួន ១០០ខ្នង ។

ឃុំសុខសាន្តមានផ្លូវសរុបទូទាំងឃុំប្រវែង ៣,៥០០ម៉ែត្រត្រូវបានលិច សាលា​បឋម​សិក្សា​សុខ​សាន្ត​ក៏​រងផលប៉ះពាល់ ។ ទំនប់អូរវល់ក្នុងភូមិស្រែធំត្រូវបានខូចខាតទាំងស្រុង រីឯទំនប់អូរណំ​ក្នុង​ភូមិ​ក្តង់​ឡែវិញ ទឹកបានហូរច្រោះលើខ្នងទំនប់ទាំងស្រុង ១,៤០០ម៉ែត្រ ។ ឃុំស្រែហ៊ុយ​មាន​ផ្លូវ​សរុប​ប្រវែង ៥,៥០០ម៉ែត្រត្រូវបានលិចទឹក ។ ចំណែកឯឃុំស្រែសង្គមវិញ វត្តចំនួន ២ គឺវត្តគិរីរម្យ និង​វត្តរតនមណ្ឌលរង្សី រងផលប៉ះពាល់ ។ សាលាបឋមសិក្សាហ៊ុន សែនកោះញែ​ក​ក៏​ត្រូវ​បាន​លិច​ទឹក​ផងដែរ។ ផ្លូវលំឃុំជាប់មាត់ច្បារ និងផ្លូវគម្រោងមន្ទីរអភិវឌ្ឍន៍ក៏ត្រូវបានជន់លិច និងផ្ទះប្រជា​ពលរដ្ឋ​ចំនួន ១៥ខ្នងត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ។

កម្លាំងនគរបាលខេត្តមណ្ឌលគិរីដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នង​ការ​នគរបាល​ខេត្ត កាលពីម្សិលមិញ​ក៏​បាន​ចុះទៅ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់​ និង​ជួយ​សង្គ្រោះ​ប្រជា​ពលរដ្ឋ​ដែល​រងផលប៉ះពាល់នៅភូមិចំនួន ៤ ក្នុងស្រុកកោះញែក រួមមាន៖ ភូមិអន្ទ្រេះ ភូមិ​អរ​បួន​លើ ភូមិឈូល ភូមិស្រែសង្គម និងឃុំស្រែហ៊ុយ ។ លោក​ឧត្តម​សេនីយ៍​ស្នង​ការបាន​ជំរុញ​ឱ្យ​អធិការ​ស្រុក​ និងប៉ុស្តិ៍នគរបាលរដ្ឋបាល បន្តយកចិត្តទុកដាក់លើសុវត្ថិភាពប្រជាពលរដ្ឋ និង​ត្រៀម​ជួយ​សង្គ្រោះពួ​កគាត់ទៅកាន់ទីទួលសុវត្ថិភាព ព្រមទាំងដោះស្រាយបញ្ហា​ចាំបាច់​មួយ​ចំនួន​ឱ្យ​បាន​ទាន់​ពេល​វេលា​៕ អត្ថបទ៖ អ៊ិត ភីរុណ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm