ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ថា សង្រ្គាមនៅហ្កាហ្សាត្រូវតែបញ្ឈប់ជាបន្ទាន់ ខណៈការហៅការទទួលស្គាល់កាលពីពេលថ្មីៗនេះ នៃឋានៈរដ្ឋប៉ាឡេស្ទីនដោយបណ្តាប្រទេសលោកខាងលិចមួយចំនួនថាជារង្វាន់សម្រាប់ក្រុមហាម៉ាស។

លោក Trump បានប្រាប់ក្រុមមេដឹកនាំពិភពលោកនៅទីក្រុងញូវយ៉កកាលពីថ្ងៃអង្គារសប្ដាហ៍នេះថា យើងត្រូវបញ្ឈប់សង្រ្គាមនៅហ្កាហ្សាជាបន្ទាន់ ដោយបន្ថែមថាលោកបាន ចូលរួមយ៉ាងខ្លាំង ក្នុងការព្យាយាមដើម្បីទទួលបានបទឈប់បាញ់។
លោកបានរំលឹកឡើងវិញនូវការអំពាវនាវរបស់លោកឱ្យដោះលែងអ្នកត្រូវបានចាប់ពីអ៊ីស្រាអែល ហើយត្រូវឃុំខ្លួននៅហ្កាហ្សា ឱ្យត្រឡប់ទៅផ្ទះវិញ។
លោកបានលើកឡើងថា យើងត្រូវតែធ្វើឲ្យបាន។ យើងត្រូវតែចរចាសន្តិភាព យើងត្រូវតែនាំចំណាប់ខ្មាំងមកវិញ ហើយយើងចង់ទទួលបានអ្នកទាំង២០នាក់មកវិញ។
លោកបានប្រាប់អង្គមហាសន្និបាតអង្គការសហប្រជាជាតិ UNGA ថា អ្នកដែលគាំទ្រសន្តិភាព គួរតែរួបរួមគ្នាក្នុងការទាមទារឱ្យមានការដោះលែងចំណាប់ថ្នូរទាំងអស់ ខណៈលោកបដិសេធការទទួលស្គាល់របស់ប្រទេសលោកខាងលិចនាពេលថ្មីៗនេះអំពីភាពជារដ្ឋរបស់ប៉ាឡេស្ទីន៕

