លោក Macron ប្រាប់លោក Trump ថា អ៊ីស្រាអែល មិនអាចកម្ចាត់ក្រុមហាម៉ាស ដោយយោធាបានទេ

2025/09/24 09:18:46 pm        113

ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ដែលបាននិយាយបែបនេះ ក្នុងអំឡុងពេលកិច្ច ប្រជុំជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ( Donald Trump) ជឿជាក់ថា វិធីសាស្រ្តយោធាប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស គឺមិនមានប្រសិទ្ធភាពទេ ហើយវិធីសាស្រ្តដ៏ទូលំទូលាយមួយ គឺត្រូវការជាចាំបាច់។

លោកប្រធានាធិបតីបារាំង បាននិយាយក្នុងអំឡុងពេលវត្តមានរបស់អ្នកសារព័ត៌មាននៅពេលចាប់ផ្តើមកិច្ចប្រជុំរបស់មេដឹកនាំទាំងពីរ ដូចដែលបានដកស្រង់សម្តីដោយសារព័ត៌មាន AFPថា៖«អ៊ីស្រាអែល បានសម្លាប់មេដឹកនាំសំខាន់ៗរបស់ក្រុមហាម៉ាស។ នេះគឺជាជោគជ័យដ៏សំខាន់មួយ ប៉ុន្តែក្នុងពេលជាមួយគ្នានោះ មានក្រុមសកម្មប្រយុទ្ធហាម៉ាសច្រើន ដូចនៅថ្ងៃដំបូងដដែល។ ជ័យជម្នះនេះ មិនបានជួយកម្ចាត់ក្រុមហាម៉ាសទេ វាគឺជាវិធីសាស្រ្តខុសទាំងស្រុង។ ដូច្នេះហើយ យើងត្រូវការដំណើរការដ៏ទូលំទូលាយមួយ ហើយយើងកំពុងធ្វើការយ៉ាងហ្មត់ចត់លើដំណោះស្រាយមួយសម្រាប់អនាគត»។ 

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ BFMTV ដែលបានចុះផ្សាយមុនជំនួបជាមួយលោក ត្រាំ ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង បាននិយាយថា មេដឹកនាំអាមេរិក មិនអាចទាមទាររង្វាន់ណូបែលសន្តិភាពបានទេ លុះត្រាំតែលោកបញ្ឈប់ជម្លោះ នៅតំបន់ហ្កាហ្សាស្ទ្រីប។ យោងតាមលោកប្រធានាធិបតីបារាំង សហរដ្ឋអាមេរិក គឺស្ថិតក្នុងទីតាំងល្អបំផុត ដើម្បីប្រើឥទ្ធិពលដោះស្រាយជម្លោះនេះ ខណៈដែលខ្លួន នៅតែបន្តផ្គត់ផ្គង់ដល់អ៊ីស្រាអែលនូវសព្វាវុធ ដែលប្រើប្រាស់ក្នុងប្រតិបត្តិការយោធា នៅតំបន់ហ្កាហ្សាស្ទ្រីប។ លោកបានអំពាវនាវឲ្យទីក្រុងវ៉ាស៊ីនតោន «ដាក់សម្ពាធលើរដ្ឋាភិបាលអ៊ីស្រាអែល» ដើម្បីសម្រេចបាននូវការបញ្ឈប់អរិភាព ការដោះលែងចំណាប់ថ្នូរនៅសេសសល់ ដែលឃុំខ្លួនដោយក្រុមសកម្មប្រយុទ្ធហាម៉ាស និងការបើកច្រករបៀងមនុស្សធម៌៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        162
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        150
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm