របួស ចាន់ វឌ្ឍនាកា អាច​ធ្វើ​ការវះកាត់​នៅ​ប្រទេស​ថៃ​នា​ដើមខែ​ក្រោយ

2022/01/29 11:17:35 am        1.1 K

​បាល់ទាត់៖ ក្រោយ​ដឹង​លទ្ធផល​នៃ​ការថត​ស្កេ​ន​របួស​របស់​ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា បាន​ដាច់​សរសៃ​ជង្គង់​ខាងស្ដាំ (ACL) វឌ្ឍនាកា អាចធ្វើ​ការវះកាត់​នៅ​ប្រទេស​ថៃនា​ដើមខែ​កុម្ភៈ​ខាងមុខ។ នេះ​បើ​យោងតាម​ប្រភព​ជិតស្និទ្ធ​កីឡាករ​ស្នូល​នៃ​ក្លិប​នាគ​ខៀវ​បឹងកេត​រូបនេះ។​ ​ទន្ទឹម​ជាមួយគ្នាបន្ទាប់ពី​ទទួលដំណឹង​ជុំវិញ​ស្ថានភាព​របួស​របស់​កីឡាករ​ជម្រើសជាតិ​កម្ពុជា​រូបនេះ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិ​ត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏បាន​ឧបត្ថម្ភ​ថវិកា​ផ្ទាល់​របស់​សម្ដេច​ទាំង​ទ្វេ​ចំនួន ៥ម៉ឺន​ដុល្លារសម្រាប់​ជួយ​សម្រួល​ដល់​ការព្យាបាល​របស់ វឌ្ឍនាកា ផងដែរ។

នេះ​បើតាម​ការបញ្ជាក់​របស់​ឯកឧត្តម ចាន់ ចេស្ដា ឪពុក​បង្កើត ចាន់ វឌ្ឍនាកា។​ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទដដែលបានបញ្ជាក់​លើ​បណ្ដាញ​សង្គម​ផ្ទាល់ខ្លួន ក្នុងនាម​ជា​ឪពុកម្ដាយ និង​ក្រុមគ្រួសារ​របស់ ចាន់ វឌ្ឍនាកា បាន​សម្ដែង​នូវ​ការគោរព​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​បំផុត ចំពោះ​គុណូបការៈ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ចំពោះ​ការឧបត្ថម្ភ​ថវិកា​ផ្ទាល់​របស់​សម្ដេច​ដ៏​ច្រើនសម្រាប់​ព្យាបាល​កូនប្រុស​របស់ខ្លួន។​ ​ដំណាលគ្នា​ផងដែរ ចាន់ វឌ្ឍនាកា ផ្ទាល់ក៏បាន​សម្ដែង​នូវ​ការដឹងគុណ និង​ថ្លែង​អំណរ​អរគុណ​ដ៏​ជ្រាលជ្រៅ​បំផុត ចំពោះ​ទឹកចិត្ត​ដ៏​សប្បុរស​របស់​សម្ដេច​តេ​ជោ​ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។ តាមរយៈ​ការយកចិត្តទុកដាក់​ដ៏​វិសេសវិសាល​របស់​សម្ដេច​តេ​ជោចំពោះ​វិស័យ​កីឡា​កម្ពុជា និង​ការឧបត្ថម្ភ​ដ៏​ថ្លៃថ្លា​នេះ វឌ្ឍនាកា ប្ដេជ្ញា​នឹង​កាន់តែ​ខិតខំ​ព្យាយាម​ខ្លាំង​ឡើង​បន្ថែមទៀតដើម្បី​បាល់ទាត់​កម្ពុជា​។​

​វឌ្ឍនាកា សន្យាថានឹង​ថែរក្សា​រាងកាយ​ឲ្យ​បានល្អ និង​ព្យាបាល​របួស​ឲ្យ​បាន​សះស្បើយ​ឆាប់រហ័ស ដើម្បី​វិល​មកជួយ​ក្លិប​កីឡាបាល់ទាត់​បឹងកេត និង​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជាតាម​ការចង់បាន​រប​ស់លោក​គ្រូបង្វឹក​។ ជាមួយគ្នា​នោះ វឌ្ឍនាកា ក៏បាន​បួងសួង​វត្ថុ​ស័ក្ដិសិទ្ធ​ទាំងអស់​ក្នុង​លោកសូម​តាម​ថែរក្សា​សម្ដេច​តេ​ជោ​ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​បុត្រាបុត្រី និង​ចៅៗគ្រប់ពេលវេលា សូម​ប្រកបដោយ​សុខភាព​បរិបូរណ៍ បញ្ញាញាណ​ភ្លឺ​ថ្លា ដើម្បី​បន្ត​ដឹកនាំ​នាវា​កម្ពុជា​កាន់តែ​អភិវឌ្ឍន៍​រុងរឿង​បន្ថែម​ទៀតផង។​ ​គួរ​ដឹងថា វ​ឌ្ឍនា​កា បាន​រងរបួស​ដាច់​សរសៃ​ជង្គង់​ខាងស្ដាំ អំឡុង​ការប្រកួត​ពានរង្វាន់​លក្ខណៈ​មិត្តភាពរវាង​បឹងកេត និង​វិសាខាកាលពី​ថ្មីៗ។ តាមរយៈរបួស​នេះ​ត្រូវបាន​ប្រភព​ជិតស្និទ្ធ​នឹង វឌ្ឍនាកា បញ្ជាក់​ថា ក្រុមការងារ​ក្លិប​កំពុង​ធ្វើការ​ក្រុមគ្រូពេទ្យ​នា​ប្រទេស​ថៃ ដើម្បី​ធ្វើការ​វះកាត់នា​ដើមខែ​កុម្ភៈ​ខាងមុខ បន្ទាប់ពី​បញ្ចប់​ការធ្វើ​ច​ត្ដា​ឡី​ស័ក​តាម​គោលការណ៍​របស់​ក្រសួងសុខាភិបាល​ថៃ។ ប៉ុន្ដែ​បច្ចុប្បន្ន វឌ្ឍនាកា កំពុងស្នាក់នៅ​ជាមួយ​ឪពុកម្ដាយក្រោម​ការតាមដាន​យ៉ាង​យកចិត្តទុកដាក់​ ពី​ក្រុមគ្រូពេទ្យ​នៃ​ក្លិប​បឹងកេត៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        114
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        127
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់

2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm