ចិន រិះគន់អាមេរិក ជប៉ុន និងកូរ៉េខាងត្បូង ជុំវិញការលើកឡើងទាក់ទងនឹងកោះតៃវ៉ាន់ និងកិច្ចការដែនសមុទ្រ

2025/09/24 10:44:55 pm        52

ប្រទេសសចិន នៅថ្ងៃអង្គារ (២៣ កញ្ញា) បានច្រានចោលសេចក្តីថ្លែងការណ៍រួមមួយ ដែលចេញដោយកូរ៉េខាងត្បូង ជប៉ុន និងអាមេរិក ដែលលើកឡើងដោយ "គ្មានភាពទទួលខុសត្រូវ" លើបញ្ហាទាក់ទងនឹងតំបន់តៃវ៉ាន់ និងសមុទ្រចិនខាងត្បូង ដោយជំរុញឱ្យប្រទេសពាក់ព័ន្ធទាំងឡាយគោរពគោលនយោបាយចិនតែមួយ និងបញ្ឈប់កំណើនភាពតានតឹង។

សេចក្តីថ្លែងការណ៍របស់ទីក្រុងប៉េកាំងនេះ បានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំមួយក្នុងចំណោមរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិក នៅទីក្រុងញូវយ៉ក ដែលបានលើកឡើងពី "សកម្មភាពអស្ថិរភាពកាន់តែខ្លាំងឡើងនៅជុំវិញកោះតៃវ៉ាន់" និង "ការអះអាងសិទ្ធិដែនសមុទ្រខុសច្បាប់" នៅក្នុងសមុទ្រចិនខាងត្បូង និង "ការប៉ុនប៉ងដើម្បីអនុវត្តការទាមទារបែបនេះ"។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃថា "ប្រទេសចិនមានការខកចិត្តយ៉ាងខ្លាំង និងច្រានចោលយ៉ាងម៉ឺងម៉ាត់បំផុតនូវសេចក្តីថ្លែងការណ៍បែបជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ចិន និងធ្វើឱ្យប៉ះពាល់ដល់ចិន"។ លោក Guo បានសង្កត់ធ្ងន់ថា ការគំរាមកំហែងដ៏ធំបំផុតចំពោះសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ គឺមកពីសកម្មភាពផ្តាច់ខ្លួនរបស់កងកម្លាំង "ឯករាជ្យកោះតៃវ៉ាន់" និងការឃុបឃិត និងគាំទ្រពីខាងក្រៅ។

អ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះបានជំរុញប្រទេសពាក់ព័ន្ធ ឱ្យបញ្ឈប់ការផ្តល់ជំនួយ និងបញ្ឈប់សកម្មភាពផ្តាច់ខ្លួន "ឯករាជ្យតៃវ៉ាន់" ក្នុងគ្រប់រូបភាព និងចៀសវាងការបញ្ជូនសញ្ញាខុសណាមួយដល់កងកម្លាំងផ្តាច់ខ្លួនតៃវ៉ាន់។ ថ្លែងពីបញ្ហាសមុទ្រចិនខាងត្បូង លោក Guo បានបញ្ជាក់ថា ចិន នឹងការពារយ៉ាងខ្ជាប់ខ្ជួននូវអធិបតេយ្យភាពទឹកដី និងសិទ្ធិ និងផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        211
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        199
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        197

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm