លោក Trump គ្រោងជួបនាយករដ្ឋមន្ត្រីអូស្ត្រាលី ក្នុងខែតុលា ដើម្បីពិភាក្សាគម្រោង AUKUS

2025/09/24 10:47:23 pm        67

សេតវិមាន និងអូស្រ្តាលី បាននិយាយកាលពីថ្ងៃអង្គារ (២៣ កញ្ញា) ថា ប្រធានាធិបតីអាមេរិក លោក Donald Trump នឹងជួបជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese នៅថ្ងៃទី២០ ខែតុលា ក្នុងទីក្រុងវ៉ាស៊ីនតោន ដោយកំណត់ការជួបគ្នាលើកដំបូងរវាងសម្ព័ន្ធមិត្តសន្តិសុខទាំងពីរ ចាប់តាំងពីលោក Trump កាន់តំណែងអាណត្តិទីពីរមក។

មេដឹកនាំទាំងពីរមានរឿងជាច្រើនដែលត្រូវពិភាក្សា រួមទាំងគម្រោង AUKUS តម្លៃរាប់ពាន់លានដុល្លារ ដែលក៏ពាក់ព័ន្ធនឹងចក្រភពអង់គ្លេស ក្នុងការផ្តល់ឱ្យអូស្ត្រាលីនូវនាវាមុជទឹកវាយប្រហារដើរដោយថាមពលនុយក្លេអ៊ែរ ដើម្បីទប់ទល់នឹងឥទ្ធិពលដ៏ធំសម្បើមរបស់ចិន នៅឥណ្ឌូប៉ាស៊ីហ្វិក ដែលបច្ចុប្បន្នស្ថិតក្រោមការត្រួតពិនិត្យរបស់មន្ទីរបញ្ចកោណ។

លោក Albanese បានបញ្ជាក់ពីផែនការកិច្ចប្រជុំនេះ ដោយប្រាប់អ្នកយកព័ត៌មាននៅទីក្រុងញូវយ៉ក កាលពីថ្ងៃអង្គារថា "អូស្ត្រាលី និងសហរដ្ឋអាមេរិក គឺជាដៃគូដ៏អស្ចារ្យ ហើយលោករំពឹងថា ជំនួបនោះនឹងមានលក្ខណៈស្ថាបនា"។

អូស្ត្រាលី បានចំណាយប្រហែល ១ពាន់លានដុល្លារ រួចហើយជាផ្នែកនៃការរួមចំណែកគាំទ្រដល់ការពង្រីកទីតាំងផលិតនាវាមុជទឹករបស់អាមេរិក ហើយនៅតែរក្សាជំនឿចិត្តថា គម្រោង AUKUS —ដែលជាសម្ព័ន្ធដៃគូសន្តិសុខត្រីភាគីរវាងអូស្ត្រាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក— នឹងអាចដំណើរការបាន។ ក្រោមសម្ពាធពីទីក្រុងវ៉ាស៊ីនតោន ឱ្យបង្កើនការចំណាយលើវិស័យការពារជាតិថែមទៀត អូស្ត្រាលីក្នុងខែនេះក៏បានប្រកាសបន្ថែមប្រាក់ ៨ពាន់លានដុល្លារ ដើម្បីពង្រឹងកន្លែងផលិតនាវានៅរដ្ឋ Western Australia សម្រាប់ការថែទាំនាវាមុជទឹក AUKUS ផងដែរ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        4
លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        12
អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        18

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់

2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm