មេដឹកនាំកំពូលអ៊ីរ៉ង់ ច្រានចោលការចរចានុយក្លេអ៊ែរជាមួយអាមេរិក ខណៈទណ្ឌកម្មកាន់តែកៀក

2025/09/24 10:51:54 pm        66

មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei កាលពីថ្ងៃអង្គារ (២៣ កញ្ញា) បានច្រានចោលជាថ្មីម្ដងទៀតនូវការចរចាដោយផ្ទាល់ជាមួយសហរដ្ឋអាមេរិក ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ ដែលជំហាននេះទំនងជាបំផ្លាញកិច្ចខិតខំប្រឹងប្រែងចុងក្រោយដើម្បីបញ្ឈប់ការដាក់ទណ្ឌកម្មឡើងវិញរបស់អង្គការសហប្រជាជាតិលើអ៊ីរ៉ង់ ដែលជិតមកដល់។

ការលើកឡើងរបស់លោក Khamenei ទំនងជារារាំងលទ្ធភាពនៃការចរចាណាមួយជាមួយអាមេរិក ដោយប្រធានាធិបតីអ៊ីរ៉ង់ Masoud Pezeshkian ដែលកំពុងនៅទីក្រុងញូវយ៉ក សម្រាប់មហាសន្និបាតអង្គការសហប្រជាជាតិ UNGA។ ដោយឡែក រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi ក៏ទៅជួបប្រជុំនៅទីនោះជាមួយអ្នកការទូតមកពីបារាំង អាល្លឺម៉ង់ និងអង់គ្លេស ជុំវិញការដាក់ទណ្ឌកម្មឡើងវិញ ដែលកំណត់នៅថ្ងៃទី២៧ ខែកញ្ញា ហើយចូលជាធរមាននៅថ្ងៃបន្ទាប់ទី២៨ កញ្ញា។

ក្នុងសុន្ទរកថាដែលចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ លោក Khamenei បាននិយាយថា ការពិភាក្សាជាមួយអាមេរិក តំណាងឱ្យ "ផ្លូវទាល់មួយ"។ លោកបន្តថា “អាមេរិកបានប្រកាសលទ្ធផលនៃកិច្ចចរចាជាមុនរួចទៅហើយ នោះគឺការបិទសកម្មភាពនុយក្លេអ៊ែរ និងការចម្រាញ់អ៊ុយរ៉ានីញ៉ូម... បែបនេះមិនមែនជាការចរចាទេ តែជាការបង្ខិតបង្ខំយ៉ាងច្បាស់"។

ទាក់ទងនឹងរឿងនេះ ការិយាល័យការបរទេសអាល្លឺម៉ង់ បាននិយាយបន្ទាប់ពីកិច្ចប្រជុំជាមួយលោក Araghchi ថា បារាំង អាល្លឺម៉ង់ អង់គ្លេស និងសហភាពអឺរ៉ុប ជំរុញអ៊ីរ៉ង់ ឱ្យចាត់វិធានការឆាប់បំផុតដើម្បីដោះស្រាយកង្វល់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ហើយគួរតែបន្តកិច្ចពិភាក្សាដោយផ្ទាល់ជាមួយអាមេរិក៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        116
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        110
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        108

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm