ការប៉ះទង្គិចផ្នែកយោធា កាន់តែខ្លាំងឡើង រវាងកងទ័ពស៊ូដង់ និងកងកម្លាំងយោធាប៉ារ៉ា នៅភាគខាងលិចស៊ូដង់

2025/09/24 11:04:51 pm        68

ការប៉ះទង្គិចគ្នាផ្នែកយោធា បានកាន់តែខ្លាំងឡើង ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ រវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) និងកងកម្លាំងយោធាប៉ារ៉ាគាំទ្ររហ័ស (RSF) នៅទីក្រុង El Fasher រដ្ឋធានីនៃរដ្ឋ North Darfur នៅភាគខាងលិចប្រទេសស៊ូដង់។

ខណៈពេលដែលកងកម្លាំង RSF បានអះអាងកាលពីថ្ងៃអង្គារថា ខ្លួនបានគ្រប់គ្រងទីតាំងយុទ្ធសាស្ត្រ នៅជិតមូលដ្ឋានយោធាដ៏សំខាន់មួយ កងទ័ពស៊ូដង់ បានប្រកាសថា ខ្លួនបានវាយបកទៅលើការវាយប្រហារទ្រង់ទ្រាយធំ ដោយបញ្ជាក់ថា ស្ថានភាពនៅក្នុងទីក្រុងនេះ គឺ «ត្រូវបានការគ្រប់គ្រងទាំងស្រុង»។

កងកម្លាំងយោធាប៉ារ៉ាគាំទ្ររហ័ស (RSF) កាលពីថ្ងៃអង្គារ បានចេញផ្សាយវីដេអូ នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ដែលអះអាងថា យុទ្ធជនរបស់ខ្លួន បានកាន់កាប់ទីតាំងយោធានៅជិតទីបញ្ជាការកងពលធំថ្មើរជើងលេខ៦ ដែលជាមូលដ្ឋានកងទ័ពដ៏សំខាន់ នៅក្នុងទីក្រុង El Fasher។

ទីប្រឹក្សារបស់កងកម្លាំង RSF លោក Mustafa Ibrahim បាននិយាយនៅក្នុងការបង្ហោះនោះថា៖«កងកម្លាំងរបស់យើង បន្តធ្វើឲ្យស្ថានភាពនៅទីតាំងឈរជើងរបស់កងទ័ពស៊ូដង់កាន់តែលំបាកឡើងៗ។ យើងកំពុងរុលចូលទៅមុខជាមួយនឹងការបង្កើនយុទ្ធសាស្ត្រ នៅតំបន់ភាគខាងជើង ភាគខាងកើត និងភាគខាងត្បូងនៃទីក្រុនេះ ហើយក៏បានចូលទៅក្នុងជំរំជនភៀសខ្លួន Abu Shouk»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        114
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        108
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        106

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm