យោងតាមអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិបាននិយាយឲ្យដឹងថា រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia បានបាត់បង់ថាមពលផ្គត់ផ្គង់នៅខាងក្រៅកាលពីថ្ងៃអង្គារ ដោយបង្ហាញពីហានិភ័យជាបន្តបន្ទាប់ចំពោះសុវត្ថិភាពនុយក្លេអ៊ែរ។
ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ(IAEA)បាននិយាយកាលពីថ្ងៃអង្គារនៅលើវេទិកាសង្គម X ថា ក្រុមការងាររបស់ខ្លួនកំពុងស៊ើបអង្កេតពីមូលហេតុនៃឧប្បត្តិហេតុនេះ។

នាយករបស់ទីភ្នាក់ងារ លោក Rafael Grossi បាននិយាយនៅពេលបន្ទាប់មកថា ម៉ាស៊ីនភ្លើងម៉ាស៊ូតសម្រាប់ភាពបន្ទាន់បានចាប់ផ្តើមដំណើរការដើម្បីផ្គត់ផ្គង់ថាមពលដល់រោងចក្រដោយបានដកស្រង់សម្តីពីក្រុមការងាររបស់ខ្លួននៅរោងចក្រ Zaporizhzhia ។
ម៉ាស៊ីនរ៉េអាក់ទ័រចំនួន៦នៅរោងចក្រ Zaporizhzhia បានបិទថាមពលផ្តល់ភាពត្រជាក់ចាប់តាំងពីឆ្នាំ ២០២៤ ប៉ុន្តែនៅតែត្រូវការទឹកផ្តល់ភាពត្រជាក់សម្រាប់ស្នូលរ៉េអាក់ទ័រ និងអាងស្តុកឥន្ធនៈ។
