អេស្ប៉ាញអនុម័តការហាមឃាត់អាវុធទាំងស្រុង ចំពោះអ៊ីស្រាអែល

2025/09/24 11:11:58 pm        75

រដ្ឋាភិបាលអេស្ប៉ាញបានផ្ដល់ការអនុម័តកាលពីថ្ងៃអង្គារ (ទី២៣ ខែកញ្ញា) ជុំវិញការហាមឃាត់អាវុធ «ទាំងស្រុង» ចំពោះអ៊ីស្រាអែល ជាផ្នែកមួយនៃកញ្ចប់វិធានការដែលមានគោលបំណងបញ្ឈប់នូវអ្វីដែលលោកនាយករដ្ឋមន្ត្រី Pedro Sanchez ហៅថា «អំពើប្រល័យពូជសាសន៍ នៅតំបន់ហ្កាហ្សា»។

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច លោក Carlos Cuerpo បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានថា ក្រឹត្យ ហាមឃាត់ការនាំចេញទាំងអស់ទៅកាន់ប្រទេសអ៊ីស្រាអែលនូវគ្រឿងយុទ្ធោបករណ៍ និងផលិតផលប្រើប្រាស់បានទាំងស៊ីវិល និងយោធា ឬបច្ចេកវិទ្យា និងការនាំចូលឧបករណ៍ទាំងនោះមកកាន់ប្រទេសអេស្ប៉ាញ។

លោក Cuerpo បាននិយាយថា ក្រឹត្យនេះក៏រារាំងផងដែរ ចំពោះសំណើដឹកកាត់នៃឥន្ធនៈយន្តហោះ ដែលមានលទ្ធភាពប្រើប្រាស់ក្នុងកម្មវិធីយោធា និងហាមឃាត់ការនាំចូលផលិតផលដែលមានប្រភពមកពីទីកន្លែងតាំងទីលំនៅរបស់អ៊ីស្រាអែល នៅក្នុងដែនដីកាន់កាប់ប៉ាឡេស្ទីន ដែលរួមមានទាំងការផ្សាយពាណិជ្ជកម្មផងដែរ។

បន្ទាប់ពីគណៈរដ្ឋមន្ត្រីបានអនុម័តវិធានការនេះ លោក Cuerpo បានប្រាប់សន្និសីទសារព័ត៌មានថា៖ «ក្រឹត្យនេះ គឺជាជំហានដ៏ធំមួយឆ្ពោះទៅមុខ ហើយកំពុងបើកផ្លូវឲ្យមានកម្រិតអន្តរជាតិ ពាក់ព័ន្ធនឹងការហាមឃាត់អាវុធទាំងស្រុង ចំពោះអ៊ីស្រាអែល»។

រដ្ឋាភិបាលបញ្ជាក់ថា ក្រឹត្យនេះ «ត្រូវបញ្ចូលក្នុងច្បាប់ជាធរមាន» នូវការហាមប្រាមលើការលក់ ឬការទិញគ្រឿងយុទ្ធោបករណ៍ជាមួយអ៊ីស្រាអែល ដែលខ្លួនបានអនុវត្តចាប់តាំងពីដើមដំបូងនៃការវាយលុករបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា។ ក្រឹត្យនេះនឹងចូលជាធរមានភ្លាមៗ ប៉ុន្តែវានៅតែត្រូវការអនុម័តនាពេលក្រោយដោយសភា ដែលរដ្ឋាភិបាលឆ្វេងនិយមរបស់លោក Sanchez ខ្វះសំឡេងភាគច្រើនដាច់ខាត ហើយបានជួបការលំបាកក្នុងការទទួលបានការអនុម័តច្បាប់នេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        116
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        110
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        108

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm