នាយករដ្ឋមន្ត្រីវៀតណាមស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី ដើម្បីទប់ទល់នឹងផលប៉ះពាល់ ដោយសារពន្ធដាររបស់អាមេរិក

2025/09/24 11:57:23 pm        71

នាយករដ្ឋមន្ត្រីវៀតណាម បាននិយាយថា ទីក្រុងហាណូយកំពុងប្រឹងប្រែងស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី នៅឆ្នាំនេះ ដើម្បីកាត់បន្ថយផលប៉ះពាល់ ដោយសារអត្រាពន្ធរបស់សហរដ្ឋអាមេរិក ដែលជាទីផ្សារធំបំផុតរបស់ខ្លួន។

ការប្រកាសនេះ បានកើតមានឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីការប៉ាន់ប្រមាណដោយកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UN) បានបង្ហាញថា ការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក បានបង្កជាហានិភ័យឲ្យមានការធ្លាក់ចុះរហូតដល់ ១ភាគ៥នៃការនាំចេញរបស់វៀតណាមទៅកាន់សហរដ្ឋអាមេរិក ដោយធ្វើឲ្យប្រទេសរងគ្រោះខ្លាំងបំផុត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានបង្ហោះនៅលើគេហទំព័ររបស់រដ្ឋាភិបាល នាថ្ងៃពុធ (ទី២៤ ខែកញ្ញា) នេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានលើកឡើងថា ការនាំចេញ «នឹងជួបប្រទះការលំបាក និងបញ្ហាប្រឈមនានា ដោយសារតែការប្រកួតប្រជែងជាយុទ្ធសាស្រ្ត ជម្លោះ និងគោលនយោបាយពន្ធបដិការ» របស់សហរដ្ឋអាមេរិក។

លោករំពឹងថា ការនាំចេញនឹងកើនឡើងជាង ១២ភាគរយ នៅឆ្នាំនេះ។ យោងតាមទិន្នន័យរបស់រដ្ឋាភិបាលបានឲ្យដឹងថា ការនាំចេញរបស់វៀតណាមក្នុងឆ្នាំនេះ រហូតដល់ថ្ងៃទី១៥ ខែកញ្ញា បានកើនឡើង ១៥,៨ភាគរយ ធៀបនឹងឆ្នាំមុន ដោយឡើងដល់ចំនួន ៣២៥,៣ពាន់លានដុល្លារ។

លោក Chinh បានបញ្ជាក់ថា ដើម្បីប៉ះប៉ូវផលប៉ះពាល់ ដោយសារកាតព្វកិច្ចពន្ធគយរបស់សហរដ្ឋអាមេរិក វៀតណាមមានគោលបំណងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្លុកពាណិជ្ជកម្ម Mercosur របស់តំបន់អាមេរិកឡាទីន និងបណ្តាប្រទេសក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ នៅចុងឆ្នាំនេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        114
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        108
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        106

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm