លោក Dmitry Polyansky អនុប្រធានតំណាងអចិន្ត្រៃយ៍ទី១របស់រុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ បាននិយាយនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីអ៊ុយក្រែនថា សហភាពអឺរ៉ុប នៅតែបន្តបញ្ឆេះម៉ាស៊ីនសង្រ្គាម ហើយចាត់ទុករុស្ស៊ី ជាសត្រូវ។
លោកបានសង្កត់ធ្ងន់ថា៖«ទោះជាយ៉ាងណាក៏ដោយ ជំនួសឲ្យការចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងគោលបំណងបង្កើតសន្តិភាព ទីក្រុងប្រ៊ុចសែល និងរដ្ឋធានីសម្ព័ន្ធមិត្ត នៅតែបន្ត ទោះបីដោយនិចលភាព ឬដោយចេតនា ដើម្បីបញ្ឆេះម៉ាស៊ីនសង្រ្គាមក៏ដោយ។ ពួកគេបង្ហាញអំពីរុស្ស៊ីថា ជាសត្រូវដែលជៀសមិនរួចនឹងវាយប្រហារពួកគេភ្លាមៗ នៅពេលដែលប្រទេសនេះ ដោះស្រាយជាមួយអ៊ុយក្រែន។ បច្ចុប្បន្ន ភាគីសង្រ្គាមនេះ ដេកមិនលោក់ទេ ធ្វើអ្វីៗគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីបំផ្លាញលទ្ធផលនិង កិច្ចព្រមព្រៀនានាដែលសម្រេចបាន ក្នុងអំឡុងជំនួបរវាងប្រធានាធិបតីរុស្ស៊ី និងសហរដ្ឋអាមេរិក ក្នុងរដ្ឋអាឡាស្កា កាលពីមួយខែមុននេះ»៕

