លោក Erdogan និងលោក Trump សរសើរកិច្ចប្រជុំអំពីហ្កាហ្សាថា «ប្របដោយផលិតភាព និងជោគជ័យខ្លាំង»

2025/09/25 01:33:01 am        121

ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan បាននិយាយថា កិច្ចប្រជុំ ស្ដីពីតំបន់ហ្កាហ្សា ជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump និងបណ្ដាមេដឹកនាំនៃប្រទេសមូស្លីម គឺប្រព្រឹត្តទៅ «ប្រកបដោយផលិតភាព និងវិជ្ជមាន» ដោយលោកបានបង្ហាញក្តីសង្ឃឹមថា លទ្ធផលនឹងផ្ដល់នូវអត្ថប្រយោជន៍។

នៅពីមុខមជ្ឈមណ្ឌល Turkevi Center ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក លោក Erdogan បានប្រាប់អ្នកសារព័ត៌មានថា៖ «យើងទើបតែបានបញ្ចប់កិច្ចប្រជុំប្រកបដោយផលិតភាព និងវិជ្ជមាន។ ខ្ញុំពេញចិត្ត ពោលគឺជាជំនួបដែលលទ្ធផលអាចផ្ដល់នូវប្រយោជន៍»។

មេដឹកនាំទាំង២ បានចូលរួមក្នុងកិច្ចប្រជុំថ្នាក់តំបន់ ស្ដីពីវិបត្តិហ្កាហ្សាដែលធ្វើឡើងនៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨០ នៅទីស្នាក់ការអង្គការសហប្រជាជាតិ (UN)។

នៅពេលត្រូវបានសួរថា តើកិច្ចប្រជុំកំពូលជាមួយលោក Trump អាចនាំឲ្យមានវិធានការជាក់ស្តែងឆ្ពោះទៅរកសន្តិភាព និងការការពារជនស៊ីវិលដែរ ឬយ៉ាងណានោះ លោក Erdogan បានឆ្លើយតបថា សេចក្តីប្រកាសរួមមួយ នឹងត្រូវបានចេញក្នុងពេលឆាប់ៗនេះ។

ចំណែកលោក Trump បានប្រាប់អ្នកសារព័ត៌មានដោយឡែកថា ការជួបជុំនេះ គឺ «ជោគជ័យណាស់» ដោយគូសបញ្ជាក់ពីការចូលរួមរបស់រដ្ឋសំខាន់ៗដែលប្រទេសមូស្លីមភាគច្រើន។ លោក Trump បានប្រាប់ថា៖ «យើងមាននូវកិច្ចប្រជុំដ៏ល្អមួយ ពាក់ព័ន្ធនឹងតំបន់ហ្កាហ្សា»។

យ៉ាងណាក្ដី មិនមានព័ត៌មានលម្អិតបន្ថែម អំពីលទ្ធផលនៃកិច្ចប្រជុំបិទទ្វារនេះ ត្រូវបានផ្តល់ដោយមន្ត្រីនោះឡើយ៕

អត្ថបទដែលទាក់ទង

កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm       
ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm        13
ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm        12

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង

2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm