កម្ពុជា និងថៃមានមូលដ្ឋានគ្រប់គ្រាន់ និងច្បាស់លាស់ សម្រាប់ដោះស្រាយបញ្ហាព្រំដែនប្រទេសទាំងពីរ

2025/09/25 03:06:11 am        497

ឧត្តមសេនីយ៍ទោ ឆេង ឃុន នាយករងនាយកដ្ឋានភូមិសាស្រ្ត នៃក្រសួងការពារជាតិ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ នេះ បានគូសបញ្ជាក់ជារួមថា កម្ពុជា និងថៃមានមូលដ្ឋាន គ្រប់គ្រាន់ និងច្បាស់លាស់ ទាំងមូលដ្ឋានច្បាប់ យន្តការស្ថាប័ន និងវិធានបច្ចេកទេសសម្រាប់ដោះស្រាយបញ្ហា ព្រំដែនរវាងប្រទេសទាំងពីរ ជាពិសេសផែនទីមាត្រដ្ឋាន ១/២០០.០០០ យោងតាមអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ ព្រមទាំងមានការបោះបង្គោលព្រំដែនជាមួយគ្នាចំនួន ៧៤បង្គោល ហើយភាគីទាំងពីរ កម្ពុជា-ថៃ បានទទួលស្គាល់ និងបញ្ជាក់ឡើងវិញនៅក្នុង MOU ឆ្នាំ២០០០។ 

ឧត្តមសេនីយ៍ទោ ឆេង ឃុន អះអាងបន្តថា ក្នុងការដោះស្រាយបញ្ហាព្រំដែននេះ កម្ពុជាប្រកាន់ជំហរការពារអធិបតេយ្យរបស់ខ្លួនដោយគោរពតាម​ផែនទីមាត្រដ្ឋាន ១/២០០ ០០០ និង មិនចង់បានទឹកដីថៃឡើយ ហើយស្នើភាគីថៃគោរពនូវអធិបតេយ្យរបស់កម្ពុជាវិញដូចគ្នា។ ក៏ប៉ុន្តែ កិច្ចការនេះ តម្រូវឱ្យមានការគិតគូរ និងចរចាជាមួយគ្នាឱ្យបានច្បាស់លាស់ ដោយប្រើប្រាស់លក្ខណៈបច្ចេកទេសត្រឹមត្រូវតាមកិច្ចព្រមព្រៀងដែលប្រទេសទាំងពីរ​បានឯកភាពគ្នាជាង ២០ឆ្នាំ មកហើយ គឺតាមរយៈយន្តការ JBC និងផ្អែកលើគោលការណ៍ MOU ឆ្នាំ២០០០ ព្រមទាំងបែបបទបច្ចេកទេសអនុវត្ត TOR ឆ្នាំ២០០៣"។

ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សំណូមពរយោធាថៃ អាជ្ញាធរខេត្តថៃ ព្រមទាំងស្ថាប័នពាក់ព័ន្ធរបស់ថៃ បញ្ឈប់ការប្រើប្រាស់ផែនទីមិនផ្លូវការ ឬរូបភាពផែនទីផ្កាយរណបដែលគូសខ្សែព្រំដែន ជាឯកតោភាគី ដែលនាំឱ្យមានការភាន់ច្រឡំ បង្កើតជាព័ត៌មានមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងស្នើ ភាគីថៃគោរពរាល់កិច្ចព្រមព្រៀង និងគោលការណ៍ទាំងឡាយដែលភាគីថៃបានឯកភាពគ្នាជាមួយកម្ពុជា ជាពិសេសស្មារតីកិច្ចប្រជុំពិសេស GBC នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ចំណុច ៨.១.១ ដែលប្រគល់សមត្ថកិច្ច ឱ្យគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នៃប្រទេសទាំងពីរ ដើម្បីស្វែងរកដំណោះស្រាយ​លើកិច្ចការព្រំដែន និងចៀសវាងនូវសកម្មភាពដែលធ្វើឱ្យបាត់បង់នូវជំនឿទុកចិត្ត បង្កើតឱ្យមានការយល់ច្រឡំគ្នា បង្កឱ្យមានភាពតានតឹង ឬពង្រីកវិសាលភាពជម្លោះនៅតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរ៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        179
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        156
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        180

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm