កូរ៉េខាងត្បូង និងអាមេរិក មានវឌ្ឍនភាព ជុំវិញការផ្ទេរការគ្រប់គ្រងយោធា ខណៈភាពតានតឹង ជាមួយក្រុងព្យុងយ៉ាង នៅតែមានកម្ដៅ

2025/09/25 03:08:33 am        182


មន្ត្រីក្រសួងការពារជាតិ នៅថ្ងៃពុធ (ទី២៤ ខែកញ្ញា) នេះ បានឲ្យដឹងថា ក្រសួងការពារជាតិរបស់ប្រទេសកូរ៉េខាងត្បូង និងសមភាគីអាមេរិក បានមានទស្សនៈរួមគ្នាថា វឌ្ឈនភាពគួរឲ្យកត់សម្គាល់ បានកើតឡើង ក្នុងការបំពេញតាមលក្ខខណ្ឌ សម្រាប់ការផ្ទេរការគ្រប់គ្រងប្រតិបត្តិការសម័យសង្គ្រាម។

បច្ចុប្បន្ននេះ សហរដ្ឋអាមេរិកនឹងបញ្ជាកងទ័ពសម្ព័ន្ធមិត្ត ក្នុងករណីផ្ទុះសង្រ្គាមនៅឧបទ្វីបកូរ៉េ ប៉ុន្តែកូរ៉េខាងត្បូង បាននិងកំពុងស្វែងរក ដើម្បីទទួលបាន «ការគ្រប់គ្រងប្រតិបត្តិការ»។

កាលពីថ្ងៃចន្ទ (ទី២៣ ខែកញ្ញា) ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានប្តេជ្ញាបញ្ចប់ «ដំណើរវិលចុះឡើងនៃភាពតានតឹងផ្នែកយោធាមិនចាំបាច់» ជាមួយប្រទេសកូរ៉េខាងជើង ក្នុងគោលបំណងសម្រេចបាននូវការរួមរស់ប្រកបដោយសន្តិភាព និងការមានកំណើនរួមគ្នា។

បន្ទាប់ពីមានកិច្ចប្រជុំជាន់ខ្ពស់ នៅទីក្រុងសេអ៊ូល ក្រសួងការពារជាតិកូរ៉េខាងត្បូង បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ភាគីទាំង២ បានវាយតម្លៃកិច្ចសហប្រតិបត្តិការយោធាជារួម ដើម្បីអភិវឌ្ឍសម្ព័ន្ធភាពឲ្យទៅជាសម្ព័ន្ធភាពមួយចែករំលែកគ្នាទៅវិញទៅមក តម្រង់ទិសអនាគត និងទំនើបកម្ម។ ជាមួយគ្នានេះ ក្រសួងបានបន្ថែមថា ភាគីទាំង២ ក៏បានយល់ព្រមសហការលើវិធានការតាមដាន ចំពោះអ្វីដែលបានពិភាក្សា ក្នុងអំឡុងកិច្ចប្រជុំកំពូលលើកដំបូងកាលពីខែសីហា រវាងមេដឹកនាំនៃប្រទេសទាំង២ ផងដែរ។

យ៉ាងណាក្ដី សេចក្តីថ្លែងការណ៍នេះមិនបានប្រាប់ឲ្យដឹង អំពីបញ្ហានៃការគ្រប់គ្រងប្រតិបត្តិការនោះទេ ប៉ុន្តែមន្ត្រីកូរ៉េខាងត្បូងម្នាក់បានបញ្ជាក់ពីរបាយការណ៍មុនរបស់ទីភ្នាក់ងារសារព័ត៌មាន Yonhap ដែលថា ភាគីទាំង២ បានបង្ហាញទស្សនៈស្របគ្នា នៅក្នុងកិច្ចប្រជុំនោះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        114
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        108
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        106

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm