ក្រុម G7 ប្តេជ្ញាបន្តគាំទ្រអ៊ុយក្រែន ខណៈអំពាវនាវឱ្យមានបទឈប់បាញ់នៅតំបន់ហ្កាហ្សា

2025/09/25 05:14:45 pm        74

រដ្ឋមន្ត្រីការបរទេសមកពីក្រុមប្រទេសមានឧស្សាហកម្មលូតលាស់ទាំងប្រាំពីរ (G7) កាលពីថ្ងៃពុធ (២៤ កញ្ញា) បានសន្យាថានឹងបន្តបង្កើនការគាំទ្រសម្រាប់អ៊ុយក្រែន ខណៈជំរុញឱ្យមានជំនួយមនុស្សធម៌ជាបន្ទាន់ និងបទឈប់បាញ់នៅតំបន់ហ្កាហ្សាស្រ្ទីប និងគាំទ្រឱ្យបង្កើតបេសកកម្មសន្តិសុខអន្តរជាតិថ្មីមួយនៅក្នុងប្រទេសហៃទី ដែលជួបវិបត្តិ។

ក្នុងសេចក្តីថ្លែងការណ៍រួមដែលចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំនៅក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ UNGA ទីក្រុងញូវយ៉ក រដ្ឋមន្ត្រីការបរទេសទាំង៧ ពោលគឺកាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន អង់គ្លេស និងសហរដ្ឋអាមេរិក រួមជាមួយប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប ក៏បានសម្តែងក្ដីបារម្ភលើការរំលោភដែនអាកាស "មិនអាចទទួលយកបាន" ពីរុស្ស៊ី លើអេស្តូនី ប៉ូឡូញ និងរូម៉ានី។ ពួកគេព្រមានថា សកម្មភាពបែបនេះប្រថុយនឹងការបំផ្លាញសន្តិសុខអន្តរជាតិ។

សេចក្តីថ្លែងការណ៍រួមនេះបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ G7 និងអឺរ៉ុប ចំពោះ "សន្តិភាពយូរអង្វែង និងអ៊ុយក្រែនដែលរឹងមាំ ឯករាជ្យ អធិបតេយ្យភាព និងវិបុលភាព" ដោយសន្យាថា នឹងបន្តធ្វើការជាមួយសហរដ្ឋអាមេរិក ដើម្បីផ្តល់ "ការធានាសន្តិសុខដ៏រឹងមាំ និងគួរឱ្យជឿជាក់" ដល់ទីក្រុងគីវ។

ទាក់ទងនឹងស្ថានការណ៍នៅមជ្ឈិមបូព៌ា G7 បានសង្កត់ធ្ងន់លើ "ភាពបន្ទាន់នៃការសម្រាលទុក្ខវេទនាដ៏ធំធេងរបស់ជនស៊ីវិលនៅតំបន់ហ្កាហ្សា តាមរយៈលំហូរនៃជំនួយមនុស្សធម៌" និងធានាការដោះលែងចំណាប់ថ្នូរទាំងអស់។ មន្រ្តីជាន់ខ្ពស់ទាំងអស់នោះក៏បានអំពាវនាវជាថ្មីឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាសផងដែរ៕

អត្ថបទដែលទាក់ទង

សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm        1
នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស

2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm