ភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់បោកខ្លាំងផ្ដួលរំលំដើមឈើពីព្យុះទីហ្វុងដ៏មានឥទ្ធិពល Ragasa បានវាយលុកភាគខាងជើងប្រទេសហ្វីលីពីនក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដោយបង្កឱ្យមានទឹកជំនន់ បំណាក់ដី និងការបំផ្លិចបំផ្លាញយ៉ាងច្រើន នៅទូទាំងប្រជុំកោះនេះ។

ឆ្មាំល្បាតឆ្នេរហ្វីលីពីន (PCG) កាលពីថ្ងៃពុធ សប្ដាហ៍នេះ បានរាយការណ៍ថាសាកសពមនុស្សចំនួន៤នាក់ ត្រូវបានរកឃើញពីទូកនេសាទមួយគ្រឿង ដែលបានលិចក្បែរឆ្នេរសមុទ្រនៃខេត្ត Cagayan ។
ប្រភពខាងលើ បាននិយាយថា អ្នកនៅរស់រានមានជីវិតចំនួន ៦ នាក់ត្រូវបានជួយសង្គ្រោះ ខណៈការស្វែងរកនៅតែបន្តសម្រាប់មនុស្ស ៣ នាក់ផ្សេងទៀតនៅតែបាត់ខ្លួន។
ប្រភពដដែលបាននិយាយថាបុរសវ័យ៦៧ឆ្នាំម្នាក់ត្រូវបានគេប្រទះឃើញស្លាប់នៅតាមបណ្តោយច្រាំងទន្លេនៃទីក្រុង Agoo ក្នុងខេត្ត La Union កាលពីថ្ងៃអង្គារ។ ជនរងគ្រោះត្រូវបានគេរាយការណ៍ថាបានបាត់ខ្លួនបន្ទាប់ពីបានធ្លាក់ចូលក្នុងទន្លេ អំឡុងពេលព្យុះកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ។
នៅក្នុងខេត្ត Benguet ដែលស្ទើរតែហ៊ុមព័ទ្ធដោយកោះ បុរសអាយុ ៧៤ ឆ្នាំម្នាក់បានស្លាប់បន្ទាប់ពីបំណាក់ដីបានវាយប្រហាររថយន្តរបស់លោកតាមបណ្តោយផ្លូវហាយវេក្នុងទីក្រុង Tuba ។ អ្នកដំណើរជាច្រើននាក់មកពីរថយន្តផ្សេងទៀតបានរងរបួស។
ក្រុមប្រឹក្សាកាត់បន្ថយ និងគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយជាតិ បាននិយាយកាលពីល្ងាចថ្ងៃអង្គារថា ព្យុះ ទីហ្វុង Ragasa និងខ្យល់មូសុងនិរតី បានប៉ះពាល់ដល់មនុស្សប្រហែល៥៤.០០០គ្រួសារ ឬ ១៩២.០០០នាក់ នៅទូទាំង ភូមិចំនួន៩៥០ ទូទាំងប្រទេស៕

