ខេត្តក្វាងទុងរបស់ចិន បានធូរស្រាលឡើងវិញ ពីការចុះខ្សោយកម្លាំងនៃព្យុះទីហ្វុង Ragasa

2025/09/25 06:18:01 pm        121

ខេត្តក្វាងទុងនៅភាគខាងត្បូងប្រទេសចិន កំពុងធូរស្រាលឡើងវិញពីការថយចុះកម្លាំងនៃព្យុះទីហ្វុង Ragasa ដែលបានបោកបក់លើទីក្រុង Yangjiang កាលពីថ្ងៃពុធសប្ដាហ៍នេះ ដែលបណ្តាលឱ្យមានទឹកជំនន់ធ្ងន់ធ្ងរ និងការខូចខាតយ៉ាងច្រើន។

នៅក្នុងស្រុក សៀងចូវ (Xiangzhou) នៃទីក្រុង ជូហៃ (Zhuhai) ក្រុមអ្នកពន្លត់អគ្គិភ័យបានជម្លៀសអ្នកស្រុក វ័យចំណាស់ចេញពីភូមិមួយដែលត្រូវបានគំរាមកំហែងដោយការជ្រាបចូលនៃទឹកសមុទ្រ និងទឹកជំនន់ទៅកាន់ជម្រកសុវត្ថិភាព។

ព្យុះទីហ្វុងនេះ ក៏បាននាំមកនូវខ្យល់បក់ខ្លាំងទៅកាន់ទីក្រុង ឈិនជិន (Shenzhen)ផងដែរ ដោយបានរំលើងដើមឈើធំៗជាច្រើនបណ្ដាលឲ្យបិទផ្លូវ និងខូចខាតយានយន្តដែលចតនៅចិញ្ចើមផ្លូវ។ ក្រុមអ្នកពន្លត់អគ្គិភ័យបានប្រើរណាកាត់ដើមឈើដែលដួលរលំ បោសសម្អាតកម្ទេចកម្ទី និងស្តារផ្លូវឡើងវិញ។

នៅពេលដែលព្យុះទីហ្វុងបានចុះខ្សោយទៅជាព្យុះត្រូពិកធ្ងន់ធ្ងរបន្ទាប់ពីម៉ោង ១៤ កាលពីថ្ងៃពុធ ទីក្រុងជូហៃ បានបន្ទាបការព្រមានអំពីព្យុះទីហ្វុងរបស់ខ្លួនទៅជាពណ៌លឿងទុំ ហើយបានលុបចោលផ្អាកទូទាំងទីក្រុងលើការងារ អាជីវកម្ម ទីផ្សារ ការដឹកជញ្ជូន និងបើកសាលារៀនឡើងវិញ។ ពេលនេះក្រុមជួសជុលកំពុងស្តារបណ្ដាញថាមពល ទឹក ទូរគមនាគមន៍ និងសម្អាតកម្ទេចកម្ទី។  

បណ្តាញដឹកជញ្ជូនកំពុងដំណើរការឡើងវិញជាបណ្តើរៗ។ គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ ខ្សែរថភ្លើងល្បឿនលឿន រួមមាន រដ្ឋធានីប៉េកាំង-ក្វាងចូវ ក្វាងចូវ-ឈិនជិន-ហុងកុង និងហាំងចូវ-ឈិនជិន បានដំណើរការឡើងវិញជាបន្តបន្ទាប់។ ផ្លូវរថភ្លើងអន្តរក្រុង ក្វាងចូវ-ជូហៃ បានបើកដំណើរការឡើងវិញនៅម៉ោង៨ហើយរថភ្លើងល្បឿនលឿននៅលើកោះHainan ចាប់ផ្តើមឡើងវិញនៅម៉ោង ១១។

គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗក៏បានបន្តការសាងសង់ឡើងវិញដែរ។ចំណែកស្ពានតភ្ជាប់ពីទីក្រុងហុងកុង -ជូហៃ -ម៉ាកាវ ក៏បានបើកឡើងវិញផងដែរកាលពីថ្ងៃពុធ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        124
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        117
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        116

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm