វិស័យ​ឯកជន​រំពឹងទុក​ក្រោយ​វ៉ាក់សាំង ​នឹង​មាន​ការ​វិនិយោគ​កាន់​តែច្រើន​មក​កម្ពុជា

2021/04/27 09:59:58 am        344


ភ្នំពេញ ៖ ​ស្រប​ពេល​ដែល​កម្ពុ​ជា​ទទួល​បាន​វ៉ាក់សាំង​ការពារ​វីរុស​កូ​វីដ​១៩ ​លោក​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា ​បានឱ្យដឹងថា ​វិស័យ​ឯកជន​មាន​ជំនឿ​ចិត្ត​ និង​ទឹកចិត្ត ជាពិសេស​អ្នក​វិនិយោគ​ពី​ក្រៅ​នឹង​លែង​ព្រួយបារម្ភ​ពី​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ ដែល​ធ្វើឱ្យ​ពួកគេ​នឹង​ចូលមក​កម្ពុជា​ងាយស្រួល​។​


កាលពី​រសៀល​ថ្ងៃទី​១០​មីនា​ កន្លងទៅនេះ លោក​ឧកញ៉ា លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បាន​លើកឡើងថា ​នេះ​ ជា​រឿង​មួយ​ល្អ​ដែល​យើង​មាន​វ៉ាក់សាំង ព្រោះ​ជា​ក្តី​សង្ឃឹម​ទាំង​អស់គ្នា មិនថាតែ​វិស័យ​ឯកជន​ទេ គឺ​ប្រជាជន​ក្នុង​ពិភពលោក​ទាំងមូល​តែម្តង​។ លោក​ បន្តថា ដូច្នេះ​អ្វី​ដែល​គួរ​ត្រៀម​បម្រុង និង​ត្រូវ​រៀបចំ គឺ​ធនធានមនុស្ស ព្រោះថា​ នៅ​ថ្ងៃ​ខាងមុខ​នឹង​មាន​វិនិយោគិន​កាន់​តែច្រើន​មក​វិនិយោគ​នៅ​កម្ពុជា ជាពិសេស​ខណៈដែល​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន​(FTA)​គ្រោង​នឹង​ចូល​ជា​ធរមាន​ក្នុងឆ្នាំនេះ​ បន្ទាប់ពី​ភាគី​ទាំងពីរ​បញ្ចប់​នីតិវិធី​ផ្ទៃក្នុង​រួច​។


ឯកឧត្តម ប៉ែន សុ​វិជាតិ អនុរដ្ឋលេខាធិការ នៃ​ក្រសួងពាណិជ្ជកម្ម បាន​មានប្រសាសន៍ថា កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន​ បច្ចុប្បន្ន​ឯកសារ​ទាំងអស់​ត្រូវ​បាន​ដាក់​បញ្ជូន​ទៅ​គណៈរដ្ឋមន្ត្រី​រួចហើយ​ ត្រៀម​នឹង​ប្រជុំ​ពេញអង្គ​ក្នុងពេល​ឆាប់ៗ​នេះ​ បន្ទាប់ពី​កូ​វីដ​ស្ងប់​។

ឯកឧត្តម​ បាន​បញ្ជាក់ថា ការចាក់​វ៉ាក់សាំង​នៅ​កម្ពុជា បាន​បង្ហាញ​ពី​សញ្ញាណ​នៃ​ការ​ងើបឡើង​វិញ​នៃ​សកម្មភាព​សេដ្ឋកិច្ច ​ទោះជា​នៅ​ក្រោម​រូបភាព​ប្រក្រតីភាព​នៃ​ទម្រង់​ថ្មី​ក៏ដោយ​។​ ការចាក់​វ៉ាក់សាំង​សំរាប់​មហាជន​ទូទៅ​ដែល ​រដ្ឋាភិបាល​ទើបនឹង​ប្រកាស​អនុវត្ត​ថ្មីៗ​នេះ​នឹង​ធ្វើ​ឱ្យ​មជ្ឈដ្ឋាន​ធុរៈជន​វិនិយោគិន​ប្រជាជន​ទូទៅ​មាន​ទំនុក​ចិត្ត​និង​ជំនឿ​ចិត្ត​កាន់​តែខ្លាំង​ឡើង​ដល់​ការវិល​ទៅ​រក​ប្រក្រតីភាព​ឡើងវិញ​ក្នុង​វិស័យ​សេដ្ឋកិច្ច ពិសេស​សកម្មភាព​ពាណិជ្ជ​កម្ម ​ទាំង​ពាណិជ្ជកម្ម​ក្នុងស្រុក​និង​អន្តរជាតិ​។ ទំនុកចិត្ត​នេះ​ នឹង​បង្ក​ឱ្យមាន​ការ​កម្រើក​ឡើ​ង​វិញ​កាន់តែ​ប្រសើរ​ឡើង​នូវ​សកម្មភាព​ទីផ្សារ ​ដែល​ជំរុញ​ដោយ​កំណើន​នូវ​តំរូវការ​ និង​ការបញ្ជាទិញ​កាន់តែ​សកម្ម​ជាង​មុន​៕


​អត្ថបទ​៖ ឈិ​ត បូរ៉ា​វី

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm