បាត់ដំបង៖ លោក ពិត ភារក្ស អនុប្រធានក្រុមការងារតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ស្រេង វង្សហៀង ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយ ឃុំព្រះផុស រួមទាំងក្រុមការងារគណបក្ស បានចុះជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋប្រមាណ ២៤១នាក់ នៅឃុំព្រះផុស ។
ក្នុងឱកាសនោះលោក ពិត ភារក្ស បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយត្រូវលាងសម្អាតដៃឱ្យបានស្អាតជានិច្ច ពាក់ម៉ាសរាល់ពេលចេញក្រៅផ្ទះ រក្សាគម្លាតសុវត្ថិភាពគ្រប់ពេលវេលា បើទោះជាបានទទួលវ៉ាក់សាំងបង្ការកូវីដ-១៩ គ្រប់ដូសក្តី ។
សូមយកចិត្តទុកដាក់ថែរក្សាសុខភាព ជាពិសេសចំពោះលោកយាយ លោកតា ដែលមានវ័យជរា និងជំងឺប្រចាំកាយព្រោះអាចងាយនឹងប្រឈមជាមួយជំងឺផ្សេងៗ ពិសេសផ្តាសាយ នៅក្នុងអំឡុងពេលចុះត្រជាក់នេះ ។ត្រូវយកចិត្តទុកដាក់ថែទាំកូនចៅ ពិសេសកុមារតូចៗ ឱ្យបានល្អ និងមានសុវត្ថិភាពពីការឆ្លង នៃជំងឺកូវីដ-១៩ ក៏ដូចជាជំងឺផ្សេងៗទៀត ។ជាពិសេសសូមបន្តយកចិត្តទុកដាក់អប់រំណែនាំកូនចៅ ឱ្យចៀសឆ្ងាយពីគ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ និងត្រូវផ្តោតលើការសិក្សា ទាំងនៅសាលារៀន និងពេលមកដល់ផ្ទះវិញ ។
លោក បានស្នើដល់អាជ្ញាធរពាក់ព័ន្ធសូមបន្តតាមដានរាល់ស្ថានភាពជីវភាព របស់បងប្អូនប្រជាពលរដ្ឋ ដោយកំណត់មុខសញ្ញាជនរងគ្រោះ និងជនងាយរងគ្រោះក្នុងបរិការណ៍ នៃវិបត្តិកូវីដ-១៩ អោយបានដើម្បីងាយស្រួលក្នុងការត្រៀមលក្ខណៈជួយអន្តរាគមន៍ បានទាន់ពេលវេលាដោយមិនត្រូវទុកឱ្យប្រជាពលរដ្ឋណាម្នាក់ ដែលមានបញ្ហា ឱ្យនៅរងាឯកា ដោយយើងមិនបានដឹងនោះទេ ជាពិសេសមិនត្រូវឲ្យមានការរើសអើងកើតឡើងឡើយ ។
សូមយកចិត្តទុកដាក់ថែរក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ដោយអនុលោមទៅតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព របស់ក្រសួងមហាផ្ទៃ៕





