អ៊ីរ៉ង់ និងអាមេរិក បង្ហាញសញ្ញាពីការបន្ធូរបន្ថយភាពតានតឹងនុយក្លេអ៊ែរដែលអាចធ្វើទៅបាន

2025/09/25 06:52:03 pm        73

ទីក្រុងតេអេរ៉ង់ និងក្រុងវ៉ាស៊ីនតោន បានបង្ហាញសញ្ញាពីការបន្ធូរបន្ថយភាពតានតឹងនុយក្លេអ៊ែរដែលអាចធ្វើទៅបានកាលពីថ្ងៃពុធ ទី២៤ ខែកញ្ញា ដោយប្រទេសអ៊ីរ៉ង់បានទទូចថា ខ្លួនគ្មានមហិច្ឆតាក្នុងការផលិតអាវុធនុយក្លេអ៊ែរទេ ហើយសហរដ្ឋអាមេរិកបានបង្ហាញពីការត្រៀមខ្លួនដើម្បីបន្តកិច្ចចរចាឡើងវិញក្នុងគោលបំណងដោះស្រាយការប្រឈមមុខដាក់គ្នាជាយូរមកហើយ។

ប៉ុន្មានម៉ោងបន្ទាប់ពីប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បាននិយាយទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិថាអ៊ីរ៉ង់នឹងមិនស្វែងរកការផលិតគ្រាប់បែកនុយក្លេអ៊ែរទេ បេសកជនប្រចាំតំបន់មជ្ឈិមបូព៌ារបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump លោក Steve Witkoff បាននិយាយថា «យើងគ្មានបំណងបង្កផលប៉ះពាល់ដល់ពួកគេទេ» ។ នៅមុនពេលសង្រ្គាមរយៈពេល១២ថ្ងៃរវាងអ៊ីរ៉ង់និងអ៊ីស្រាអែលកាលពីខែមិថុនា ទីក្រុងតេអេរ៉ង់និងទីក្រុងវ៉ាស៊ីនតោនបានបើកកិច្ចចរចានុយក្លេអ៊ែរចំនួន៥ជុំ ប៉ុន្តែបានប្រឈមនឹងឧបសគ្គសំខាន់ៗដូចជាការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមនៅលើទឹកដីអ៊ីរ៉ង់ ដែលប្រទេសមហាអំណាចលោកខាងលិចចង់កាត់បន្ថយដល់កម្រិតសូន្យ ដើម្បីសម្រាលហានិភ័យនៃការផលិតអាវុធ។

អ្នកដឹងផ្ទៃក្នុងរបស់អ៊ីរ៉ង់ម្នាក់បាននិយាយថា «សារជាច្រើនត្រូវបានបញ្ជូនទៅកាន់ទីក្រុងវ៉ាស៊ីនតោនសម្រាប់ការបន្តកិច្ចចរចាតាមរយៈអ្នកសម្របសម្រួលកាលពីសប្តាហ៍កន្លងទៅ ប៉ុន្តែអាមេរិកពុំបានឆ្លើយតបនៅឡើយ»។ កាលពីថ្ងៃអង្គារសប្តាហ៍នេះ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei ដែលបាននិយាយចុងក្រោយអំពីបញ្ហាសំខាន់ៗរបស់រដ្ឋ ដូចជាគោលនយោបាយការបរទេស និងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ បានច្រានចោលការចរចាជាមួយសហរដ្ឋអាមេរិកក្រោមការគំរាមកំហែង។ សហរដ្ឋអាមេរិក សម្ព័ន្ធមិត្តអឺរ៉ុប និងអ៊ីស្រាអែល បានចោទប្រកាន់ទីក្រុងតេអេរ៉ង់ថា បានប្រើប្រាស់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនជារបាំងសម្រាប់កិច្ចខិតខំប្រឹងប្រែងដើម្បីព្យាយាមអភិវឌ្ឍសមត្ថភាពផលិតសព្វាវុធ។ អ៊ីរ៉ង់និយាយថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនគឺសម្រាប់តែគោលបំណងសន្តិភាពប៉ុណ្ណោះ។

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm