ឯកអគ្គរដ្ឋទូតប្រេស៊ីល ប្ដេជ្ញាជំរុញទំនាក់ទំនងទាំងនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ​ជាមួយ​កម្ពុជា​ឱ្យ​រីក​ចម្រើន

2025/09/25 06:53:59 pm        261

លោកជំទាវ Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព សាធារណ​រដ្ឋ​សហព័ន្ធ​ប្រេស៊ីល​ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលទើបបង្កើតស្ថានទូតថ្មីនៅកម្ពុជា បានប្ដេជ្ញា​ជំរុ​ញ​ទំនាក់ទំនងទាំងផ្នែក នីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ជាពិសេសជំរុញវិស័យ សេដ្ឋកិច្ច និង​ពាណិជ្ជ​កម្ម​រវាង​ប្រទេសទាំងពីរឱ្យមានភាពរីកចម្រើន។

លោកជំទាវ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព សាធារណរដ្ឋសហព័ន្ធប្រេស៊ីល បាន​បញ្ជាក់​បែប​នេះ ក្នុងឱកាស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី​នៃ​ព្រះរាជា​ណា​ចក្រកម្ពុជា បានអនុញ្ញាតឱ្យជួបប្រគល់សារតាំងនៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ​២០២៥​នេះ នៅវិមានព្រឹទ្ធសភា។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ ព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបនេះថា ក្នុងឱកាស​ជំនួប​នោះ​សម្ដេច​តេជោ ហ៊ុន សែន ក្នុងបរមនាមព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បា​ន​ស្វាគមន៍​ចំពោះ​លោកជំទាវ ហើយសម្ដេចបាន​ចាត់​ទុក​វត្ត​មាន​លោក​ជំទាវ​បំពេញ​បេសក​កម្ម​នៅ​កម្ពុជា​នឹង​ក្លាយជាផ្នែកមួយដ៏សំខាន់ក្នុងការពង្រីកទំនាក់ទំនងរវាងកម្ពុជា និងប្រេស៊ីល។ សម្ដេច​តេជោ បាន​បង្ហាញ​នូវ​ក្ដីរីករាយ​ដែល​សហព័ន្ធ​ប្រេស៊ីល​បាន​ដាក់​នូវ​ស្ថាន​ទូត​នៅ​ក្នុង​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា​លើកដំបូង ដែលនេះគឺជាផ្នែកមួយក្នុងការជំរុញទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និង​ប្រេស៊ីល​ឱ្យកាន់តែរីកចម្រើន។

ក្នុងឱកាសនោះ​លោក​ជំទាវ ឯកអគ្គរដ្ឋទូតប្រេស៊ីលប្រចាំកម្ពុជា បានសម្ដែងនូវការ​អរគុណ​ចំពោះ​សម្ដេច​តេជោ ​ប្រមុខរដ្ឋស្ដីទី ដែលបានអនុញ្ញាតឱ្យលោកជំទាវចូលជួបសម្ដែងការគួរសម និង​ប្រគល់​សារ​តាំងជូ​នដល់សម្ដេចក្នុងឱកាសនេះ។ លោកជំទាវជម្រាបជូនសម្ដេចតេជោថា ក្នុង​បេសក​កម្ម​របស់​លោកជំទាវនៅក្នុងព្រះរាជាណាចក្រកម្ពុជានេះ គឺធ្វើយ៉ាងណាជំរុ​ញ​ទំនាក់​ទំនង​ទ្វេ​ភាគី​រវាង​កម្ពុជា និងប្រេស៊ីលឱ្យមានភាពល្អប្រសើរកាន់តែខ្លាំងឡើងថែមទៀត ជា​ពិសេស​ការ​ជំរុញ​នៅ​ក្នុង​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យមានការកើនឡើង។

លោក​ជំទាវ ឯកអគ្គរដ្ឋទូតប្រេស៊ីល ក៏បានរំលេច​អំពី​កិច្ច​សហ​ប្រតិបត្តិការ​លើ​វិស័យ​នានា​រវាង​កម្ពុជា និងប្រេស៊ីល ក្នុងនោះក៏មានការពង្រីកទំនាក់ទំនងទាំងរដ្ឋាភិបាលផង និងស្ថាប័ន​នីតិប្បញ្ញត្តិ​ដែរ​ដោយលោក​ជំទាវ​នឹង​ជំរុ​ញ​ឱ្យ​ប្រទេស​ទាំង​ពីរ​បង្កើន​កិច្ច​សហ​ប្រតិបត្តិការ​ឱ្យ​មាន​ភាព​ល្អ​ប្រសើរ។

នៅក្នុងឱកាសនោះសម្ដេចតេជោ បានសម្ដែងនូវក្ដីរីករាយ ចំពោះការលើកឡើងរបស់ លោកជំទាវ ឯកអគ្គ​រដ្ឋទូតប្រេស៊ីល ចំពោះការជំរុញនូវវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​មាន​ភាព​រីក​ចម្រើនកើនឡើង។ សម្ដេចតេជោ បានលើកឡើងថា ទំនាក់ទំនងដ៏ល្អទៅ​មុខ​លឿន​បាន​គឺ​អាស្រ័យ​លើ​សេដ្ឋកិច្ច និងពាណិជ្ជកម្ម ដូច្នេះឯងប្រសិនបើប្រទេសទាំងពីរ រដ្ឋាភិបាល​ទាំង​ពីរ ខិតខំប្រឹងប្រែងពង្រីកពាណិជ្ជកម្មជាមួយគ្នាឱ្យមានការកើនឡើង គឺជាផ្នែក​នៃ​ការ​រុញ​ច្រាន​ទំនាក់​ទំនង​ឱ្យកាន់តែល្អទៅជាមួយគ្នាផងដែរ។

សម្ដេចតេជោ ក៏បានស្វាគមន៍ចំពោះគំនិតរបស់លោកជំទាវ ឯកអគ្គរដ្ឋទូតប្រេស៊ីល ចំពោះ​ការ​ពង្រីក​ទំនាក់​ទំនងលើផ្នែកស្ថាប័ននីតិប្បញ្ញត្តិ ឬសភារវាងប្រទេសទាំងពីរ ដោយ​សម្ដេច​តេជោ​បាន​បញ្ជាក់​នូវ​គំនិតផ្គួចផ្ដើមថា ប្រទេសទាំងពីរគួរតែ​បង្កើត​នូវ​ក្រុម​មិត្ត​ភាព​សភា​នៃ​ប្រទេស​ទាំង​ពីរ​ទាំង​ស្ថាប័នរដ្ឋសភា និងស្ថាប័នព្រឹទ្ធសភា ដើម្បីឱ្យស្ថាប័ននីតិប្បញ្ញត្តិនេះអាចធ្វើការ និង​ពង្រីក​នូ​​វការទំនាក់ទំនងស៊ីជម្រៅជាមួយគ្នា៕ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        202
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm