កុមារឥណ្ឌូនេស៊ីជាង ១ពាន់នាក់ បានពុលអាហារទៀតហើយ ក្រោយបរិភោគអាហារសាលាឥតគិតថ្លៃ

2025/09/25 06:55:38 pm        104

អាជ្ញាធរបាននិយាយថា កុមារជាង ១.០០០នាក់ នៅតំបន់កោះជ្វាខាងលិច (West Java) របស់ឥណ្ឌូនេស៊ី បានពុលអាហារជាថ្មីម្ដងទៀតនៅសប្តាហ៍នេះ ដោយសារទទួលទានអាហារថ្ងៃត្រង់នៅសាលារៀន ដែលជាជំហានថយក្រោយមួយទៀតសម្រាប់កម្មវិធីអាហារឥតគិតថ្លៃ មានតម្លៃរាប់ពាន់លានដុល្លាររបស់លោកប្រធានាធិបតី Prabowo Subianto។

លោក Dedi Mulyadi អភិបាលខេត្តជ្វាខាងលិច បានប្រាប់សារព័ត៌មានរ៉យទ័រ នៅថ្ងៃព្រហស្បតិ៍ (២៥ កញ្ញា) នេះថា ការពុលអាហារទ្រង់ទ្រាយធំត្រូវបានរាយការណ៍ក្នុងតំបន់ចំនួន៤ នៃខេត្តនេះ ខណៈអង្គការមិនមែនរដ្ឋាភិបាល បានចេញការអំពាវនាវឱ្យផ្អាកកម្មវិធីនេះ ដោយសារតែក្ដីបារម្ភពីសុខភាព។

លោក Mulyadi និយាយថា សិស្សជាង ៤៧០នាក់ បានឈឺនៅតំបន់ភាគខាងលិច Bandung កាលពីថ្ងៃចន្ទ បន្ទាប់ពីការញ៉ាំអាហារថ្ងៃត្រង់នៅសាលា ហើយក៏មានករណីដូចគ្នាចំនួន ៣ទៀតបានកើតឡើងនៅទីនោះកាលពីថ្ងៃពុធ និងនៅក្នុងតំបន់ Sukabumi ដែលប៉ះពាល់ដល់កុមារយ៉ាងតិច ៥៨០នាក់។

ករណីចុងក្រោយនេះបានកើតឡើង បន្ទាប់ពីសិស្ស ៨០០នាក់ បានពុលអាហារថ្ងៃត្រង់របស់សាលាមួយកន្លែងកាលពីសប្តាហ៍មុន ក្នុងខេត្ត ជ្វាខាងលិច និង Sulawesi ភាគកណ្ដាល ដែលផ្គត់ផ្គង់ក្រោមកម្មវិធីអាហារឥតគិតថ្លៃដ៏ល្បីល្បាញរបស់លោក Prabowo។ នៅមុនពេលមានឧបទ្ទវហេតុសប្តាហ៍នេះ បណ្ដាញឃ្លាំមើលការអប់រំនៅឥណ្ឌូនេស៊ី បាននិយាយថា មានកុមារលើសពី ៦.៤០០នាក់ នៅទូទាំងប្រទេស បានពុលអាហារក្រោមកម្មវិធីនេះ ចាប់តាំងពីការដំណើរការនៅក្នុងខែមករាមក៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        155
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        144
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm