UN៖ ជនភៀសខ្លួនស៊ីរី១លាននាក់វិលត្រឡប់ទៅប្រទេសវិញចាប់តាំងពីការដួលរលំរបបលោក al-Assad

2025/09/25 07:25:16 pm        175

អង្គការសហប្រជាជាតិបាននិយាយថា ជនភៀសខ្លួនស៊ីរីចំនួន១លាននាក់ បានវិលត្រឡប់ទៅកាន់ប្រទេសរបស់ពួកគេវិញចាប់តាំងពីការដួលរលំរបបមេដឹកនាំលោក Bashar al-Assad កាលពីខែធ្នូ ឆ្នាំមុន ខណៈព្រមានថាការផ្តល់មូលនិធិសម្រាប់ប្រតិបត្តិការមនុស្សធម៌កំពុងធ្លាក់ចុះ។

ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «ក្នុងរយៈពេលត្រឹមតែ៩ខែ ប្រជាជនស៊ីរីមួយលាននាក់បានវិលត្រឡប់ទៅកាន់ប្រទេសរបស់ពួកគេវិញបន្ទាប់ពីការដួលរលំនៃរដ្ឋាភិបាល លោក Bashar al-Assad កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ ២០២៤»។

ទីភ្នាក់ងារនេះបាននិយាយបន្ថែមថាមនុស្ស១,៨លាននាក់បានជម្លៀសខ្លួនតែនៅក្នុងប្រទេសស៊ីរីក្នុងអំឡុងពេលជិត១៤ឆ្នាំនៃសង្រ្គាមស៊ីវិលក៏បានវិលត្រឡប់ទៅតំបន់ដើមរបស់ខ្លួនវិញផងដែរ។ ស្ទើរតែពាក់កណ្តាលនៃចំនួនប្រជាជននៅមុនពេលសង្គ្រាមរបស់ប្រទេសស៊ីរីចំនួន១៣លាននាក់ត្រូវបានភៀសខ្លួនចេញដោយជម្លោះដែលបានចាប់ផ្តើមបន្ទាប់ពីការបង្ក្រាបរបស់របបលោក Assad លើការតវ៉ាប្រឆាំងរដ្ឋាភិបាលដោយសន្តិវិធី ជាផ្នែកមួយនៃការតវ៉ានិទាឃរដូវអារ៉ាប់ក្នុងឆ្នាំ២០១១។ ខណៈពិពណ៌នាអំពីការវិលត្រឡប់ទៅវិញទ្រង់ទ្រាយធំនេះថាជា «សញ្ញានៃក្តីសង្ឃឹមដ៏ធំធេង និងការរំពឹងទុកខ្ពស់ ប្រជាជនស៊ីរីបានធ្វើតាមការផ្លាស់ប្តូរនយោបាយនៅក្នុងប្រទេស» ដែលទីភ្នាក់ងារ UNHCR បាននិយាយថា ភាគច្រើននៃអ្នកដែលវិលត្រឡប់ទៅវិញកំពុងតស៊ូដើម្បីកសាងជីវិតរបស់ពួកគេឡើងវិញ។ ទីភ្នាក់ងារនេះបាននិយាយថា «ការបំផ្លាញលំនៅឋាននិងហេដ្ឋារចនាសម្ព័ន្ធ សេវាជាមូលដ្ឋានចុះខ្សោយ និងរងការបំផ្លាញ កង្វះឱកាសការងារ និងសន្តិសុខដែលផុយស្រួយ កំពុងប្រឈមនឹងការប្តេជ្ញាចិត្តរបស់ប្រជាជនក្នុងការវិលត្រឡប់ និងស្តារឡើងវិញ»។ យោងតាមអង្គការ UNHCR បានឲ្យដឹងថា ពលរដ្ឋស៊ីរីជាង៧លាននាក់នៅតែភៀសខ្លួននៅខាងក្នុងប្រទេស ហើយជាង៤,៥លាននាក់កំពុងនៅក្រៅប្រទេស។ វាបានជំរុញឱ្យមានការវិនិយោគកាន់តែច្រើននៅក្នុងកិច្ចខិតខំប្រឹងប្រែងរក្សាស្ថិរភាព និងបង្កើនការគាំទ្រសម្រាប់គ្រួសារដែលងាយរងគ្រោះ។

អត្ថបទដែលទាក់ទង

អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1
សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm        1
នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព

2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm