ជនប៉ាឡេស្ទីនជាង ៦សែននាក់ បានជម្លៀសចេញពីក្រុងហ្កាហ្សា ខណៈអ៊ីស្រាអែល វាយប្រហារកាន់តែខ្លាំង

2025/09/25 09:06:58 pm        83

យោធាអ៊ីស្រាអែល បានប៉ាន់ប្រមាណកាលពីថ្ងៃទី២៣ ខែកញ្ញា ថា មនុស្សជាង ៦៤០.០០០នាក់ បានជម្លៀសចេញពីទីក្រុងហ្កាហ្សា នៅពេលដែលការវាយលុករបស់អ៊ីស្រាអែល បន្តកើនឡើងកាន់តែកម្រោលនៅតំបន់ភាគខាងជើងនៃដែនដីហ្កាហ្សាស្រ្ទីប។

ការវាយលុក ដែលអ៊ីស្រាអែលដាក់ឈ្មោះថា ប្រតិបត្តិការ Gideon's Chariots II ត្រូវបានអនុម័តក្នុងខែសីហា ហើយកាន់តែខ្លាំងក្លានៅពាក់កណ្តាលខែកញ្ញានេះ ជាពេលដែលយោធាអ៊ីស្រាអែល IDF ពង្រីកប្រតិបត្តិការក្នុងផ្នែកចំនួន៣ នៅក្រុងហ្កាហ្សា។ យោធាបានអំពាវនាវឱ្យប្រជាជនប៉ាឡេស្ទីន ចាកចេញពីកណ្តាលទីក្រុង និងតំបន់ជុំវិញនោះកាលពីខែមុន ហើយនៅត្រឹមថ្ងៃទី១៧ ខែសីហា IDF ប៉ាន់ប្រមាណថា មនុស្ស ៣៥០.០០០នាក់ បានជម្លៀសចេញពីទីក្រុងហ្កាហ្សា ឆ្ពោះទៅភាគខាងត្បូង ទៅកាន់តំបន់ឆ្ងាយពីការប្រយុទ្ធ។

នៅថ្ងៃទី២៤ ខែកញ្ញា នាយសេនាធិការ IDF លោក Eyal Zamir បានអំពាវនាវដល់អ្នករស់នៅក្នុងតំបន់ហ្កាហ្សា ឱ្យ "ក្រោកឡើងហើយបំបែកខ្លួនចេញពីក្រុមហាម៉ាស។ លោកបន្តថា សង្រ្គាម និងការរងទុក្ខនឹងបញ្ចប់ ប្រសិនបើក្រុមហាម៉ាស ដោះលែងចំណាប់ថ្នូរ និងព្រមទម្លាក់អាវុធ។

អ៊ីស្រាអែលបានទទូចជាយូរមកហើយថា ដើម្បីបញ្ចប់សង្រ្គាម ក្រុមហាម៉ាសត្រូវតែដោះលែងចំណាប់ថ្នូរទាំងអស់ រំសាយអាវុធ និងមិនអាចតួនាទីក្នុងការគ្រប់គ្រងតំបន់ហ្កាហ្សា ពេលអនាគតបានឡើយ។ ក្រុមហាម៉ាស និយាយថា ខ្លួននឹងមិនទម្លាក់អាវុធនោះទេ ប៉ុន្តែនឹងព្រមដោះលែងចំណាប់ថ្នូរទាំងអស់ ប្រសិនបើអ៊ីស្រាអែល ព្រមបញ្ចប់សង្រ្គាម ហើយដកកម្លាំងចេញពីតំបន់ហ្កាហ្សា៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        131
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        124
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        123

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm