ប្រធានាធិបតីលីបង់ លោក Joseph Aoun បាននិយាយក្នុងអំឡុងពេលកិច្ចប្រជុំនយោបាយនៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៨០ នៅទីក្រុងញូវយ៉កថា៖«ជម្រើសក្នុងការបង្ខំឲ្យអនុវត្តការសម្រេចចិត្តរបស់រដ្ឋាភិបាលលីបង់ ក្នុងការគ្រប់គ្រងអាវុធរបស់រដ្ឋនេះ គឺគ្មានបញ្ហាទេ ក្នុងកាលៈទេសៈណាក៏ដោយ ហើយមិនអាចកើតឡើង នៅពេលនេះបានទេ»។
លោកបាននិយាយថា៖«ការសម្រេចចិត្តដាក់កម្រិតអាវុធរបស់រដ្ឋនេះ គឺស្ថិតនៅក្នុងដំណើរការនៃការអនុវត្តបន្ទាប់ពីបានជម្នះឧបសគ្គចម្បងដែលលីបង់បានជួបប្រទះ គឺការបន្តកាន់កាប់របស់អ៊ីស្រាអែលលើភ្នំទាំង៨ ដែលប្រទេសនេះបានដណ្តើមយក ក៏ដូចជាទឹកដីលីបង់ផ្សេងទៀត»។

ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់លោក បាននិយាយកាលពីថ្ងៃពុធថា លោក Aoun បានសង្កត់ធ្ងន់ថា លោក «ចង់រក្សាការរួបរួមរបស់ប្រជាជនលីបង់ និងលើការការពារអ្វីដែលអាចប៉ះពាល់ដល់ការរួបរួមនេះ» ។
លោកប្រធានាធិបតីកាលពីថ្ងៃអង្គារ បានជួបពិភាក្សាជាមួយមន្ត្រីអារ៉ាប់ និងមន្ត្រីបរទេសមួយចំនួនទៀតអំពីសន្តិសុខរបស់ប្រទេសលីបង់ និងស្ថានភាពនៅក្នុងតំបន់ធំទូលាយ។ លោកបានអំពាវនាវឲ្យរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio ដាក់សម្ពាធលើអ៊ីស្រាអែល ដើម្បីឲ្យគោរពកិច្ចព្រមព្រៀងបទឈប់បាញ់របស់ខ្លួនជាមួយអាជ្ញាធរលីបង់ និងបញ្ឈប់ការវាយប្រហាររបស់ខ្លួន៕
