រដ្ឋមន្ត្រីស៊ើបការណ៍សម្ងាត់លោក Esmail Khatib បាននិយាយថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អ៊ីរ៉ង់បានទទួល «ព័ត៌មានជាច្រើន» ទាក់ទងនឹងមជ្ឈមណ្ឌលនុយក្លេអ៊ែរ និងយោធារបស់អ៊ីស្រាអែល ក៏ដូចជាឈ្មោះអ្នកវិទ្យាសាស្ត្រ និងបុគ្គលិកយោធា។
លោកបាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយទីភ្នាក់ងារព័ត៌មាន Tasimថា៖«ទិន្នន័យសម្ងាត់ពិតប្រាកដដែលត្រូវបាននាំយកទៅឲ្យប្រទេសអ៊ីរ៉ង់ រួមមានរាប់លានទំព័រនៃព័ត៌មានចម្រុះ និងមានតម្លៃទាក់ទងនឹងរបបជ្វីហ្វ។ ឯកសារទាំងនេះ មានទិន្នន័យអំពីគម្រោងសព្វាវុធពីមុន និងបច្ចុប្បន្នរបស់របបនេះ គម្រោងកែលម្អ និងកែច្នៃអាវុធនុយក្លេអ៊ែរចាស់ៗ គម្រោងរួមគ្នាជាមួយសហរដ្ឋអាមេរិក និងបណ្តាប្រទេសអឺរ៉ុបមួយចំនួន ក៏ដូចជាព័ត៌មានពេញលេញអំពីរចនាសម្ព័ន្ធរដ្ឋបាល និងបុគ្គលដែលពាក់ព័ន្ធនឹងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ»៕

