កងកម្លាំងអ៊ីស្រាអែល បានបាញ់សម្លាប់ជនជាតិប៉ាឡេស្ទីនពីរនាក់ នៅក្នុងភូមិ Tamunនៃតំបន់វេសបែងនៅថ្ងៃព្រហស្បតិ៍នេះ ដោយចោទប្រកាន់បុរសទាំងនោះថា បានរៀបចំការវាយប្រហារ។
យោធាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅក្នុងប្រតិបត្តិការរួមគ្នាមួយ កងកម្លាំងពិសេសមកពីនគរបាលព្រំដែន កងទ័ព និងទីភ្នាក់ងារសន្តិសុខ Shin Bet បានកម្ទេចក្រុមភេរវករ ដែលគ្រោងនឹងធ្វើការវាយប្រហារភេរវកម្ម នាពេលខាងមុខ»។

យោធាបាននិយាយថា ជនជាតិប៉ាឡេស្ទីនទាំងពីរនាក់ ត្រូវបានគេសង្ស័យថា មានគម្រោងធ្វើ «ការបាញ់ប្រហារ និងការវាយប្រហារដោយផ្ទុះ ពីភូមិនេះ ហើយមានទំនាក់ទំនងជាមួយក្រុមជីហាដឥស្លាម ដែលជាសម្ព័ន្ធមិត្តរបស់ក្រុមហាម៉ាស។
យោធាបានបន្ថែមថា កងកម្លាំងអ៊ីស្រាអែល បានបាញ់សម្លាប់បុរសពីរនាក់ បន្ទាប់ពីឡោមព័ទ្ធអគារដែលពួកគេបានជ្រកកោន។
អ៊ីស្រាអែល បានកាន់កាប់តំបន់វេសបែង តាំងពីឆ្នាំ ១៩៦៧៕
