កម្ពុជា ចូលរួមវេទិកាផ្លាស់ប្ដូរកិច្ចសហការ និងអភិវឌ្ឍន៍ភាពយន្តអន្តរជាតិ នៃគោលនយោបាយយុទ្ធសាស្រ្តខ្សែក្រវាត់ និងផ្លូវ

2025/09/26 12:30:37 am        204

ភ្នំពេញ ៖ ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញចូលរួមក្នុងវេទិកាផ្លាស់ប្ដូរកិច្ចសហការ និងអភិវឌ្ឍន៍ភាពយន្តអន្តរជាតិនៃគោលនយោបាយយុទ្ធសាស្រ្តខ្សែក្រវាត់ និងផ្លូវ (Belt and Road Film Industry Collaboration) នៃមហោស្រពភាពយន្តអន្តរជាតិវិថីសូត្រលើកទី១២។

​ព្រឹតិ្តការណ៍ខាងលើបានធ្វើឡើងនៅទីក្រុងហ្វូចូវ ខេត្តហ្វូចៀន សាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានអញ្ជើញចូលរួមវេទិកាផ្លាស់ប្ដូរកិច្ចសហការនិងអភិវឌ្ឍន៍ភាពយន្តអន្តរជាតិនៃគោលនយោបាយយុទ្ធសាស្រ្តខ្សែក្រវាត់ និងផ្លូវ (Belt and Road Film Industry Collaboration) នៃមហោស្រពភាពយន្តអន្តរជាតិវិថីសូត្រលើកទី១២។ ក្នុងវេទិកានេះ មានការចូលរួមពីសំណាក់លោកជំទាវអភិបាលរងនៃខេត្តហ្វូចៀន ថ្នាក់ដឹកនាំ ផលិតករ អ្នកដឹកនាំរឿងមកពីបណ្តាប្រទេសជាច្រើន សរុបប្រមាណ១៥០រូប, កាលពីរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥។

លោក ប៉ុក បុរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ បានអញ្ជើញចូលរួមក្នុងវេទិកានេះ ប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី២៥ ខែកញ្ញានេះថា វេទិកាផ្លាស់ប្ដូរកិច្ចសហការ និងអភិវឌ្ឍន៍ភាពយន្តអន្តរជាតិនៃគោលនយោបាយយុទ្ធសាស្រ្តខ្សែក្រវាត់ និងផ្លូវ (Belt and Road Film Industry Collaboration) ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរបទពិសោធន៍ គោលនយោបាយ និងបង្ហាញពីសក្តានុពលនៃប្រទេសនីមួយៗ ដើម្បីឈានទៅរកកិច្ចសហការនាពេលអនាគត។ ក្នុងវេទិកានេះ ក៏មានបទបង្ហាញ ស្តីពីគោលនយោបាយ និងសក្ដានុពលនៃធនធាននៃប្រទេសដែលជាដៃគូផងដែរ។ ក្នុងចំណោមវាគ្មិនទាំង១០រូប លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្តនិងផ្សព្វផ្សាយវប្បធម៌ ក៏បានធ្វើបទបង្ហាញពីគោលនយោបាយរបស់រដ្ឋាភិបាលក្នុងទាក់ទាញផលិតករបរទេស មកថតភាពយន្តនៅកម្ពុជា និងស្វាគមន៍នូវកិច្ចសហការផលិតភាពយន្តជាមួយបណ្តាប្រទេសនានា ជាពិសេសផលិតករមកពីសាធារណរដ្ឋប្រជាមានិតចិន ក្រោមអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចប្រតិបត្តិការស្តីការវិស័យភាពយន្តដែលទើបសម្រេចបានកាលពីខែមេសា ឆ្នាំ២០២៥ថ្មីៗនេះ។

នៅចុងបញ្ចប់ នៃវេទិកានេះ ក៏មានការចុះហត្ថលេខារវាងបណ្តាប្រទេសដែលបានចូលរួមទាំងអស់ ស្តីពីការបង្ហាញឆន្ទៈក្នុងកិច្ចសហការក្នុងវិស័យភាពយន្តនាពេលអនាគតផងដែរ។

សូមរំលេចឡើងវិញថា កាលពីព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីសម្ពោធការិយាល័យថ្មីរបស់គណៈកម្មការរៀបចំមហោស្រពភាពយន្តកម្ពុជាអាស៊ី(CAFF) នៅទីក្រុងហ្វូចូវ សាធារណរដ្ឋប្រជាមានិតចិន និងដោយមានវត្តមានដ៏ខ្ពងខ្ពស់របស់ព្រះនាង ជេនណា នរោត្តម និងការចូលរួមពីលោក Zhang Yan សមាជិកនៃគណៈកម្មាធិការបក្សខេត្តហ្វូចៀននិងជាប្រធានគណៈកម្មការនៃនាយកដ្ឋានឃោសនាការខេត្តហ្វូចៀន លោក Huang Jianxiong សមាជិកនៃគណៈកម្មាធិកាបក្សទីក្រុងហ្វូចូវ និងជាប្រធានគណៈកម្មការនៃនាយកដ្ឋានឃោសនាការទីក្រុងហ្វូចូវ លោក Wang Jiannan អនុប្រធាននាយកដ្ឋានឃោសនាការនៃគណៈកម្មាធិការបក្សខេត្តហ្វូចៀននិងជាប្រធានការិយាល័យភាពយន្តប្រចាំខេត្តហ្វូចៀន លោកស្រី Hong Li នាយិកាគណៈកម្មការរៀបចំមហោស្រពភាពយន្តកម្ពុជាអាស៊ីផងដែរ។

 តមកនៅរសៀលថ្ងៃដដែល ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ បានអញ្ជើញចូលរួមកិច្ចប្រជុំជាមួយលោក Qin Zhengui អនុប្រធាននៃរដ្ឋបាលភាពយន្តចិន ដើម្បីពង្រឹងការងារដែលត្រូវអនុវត្តបន្តក្រោមអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យភាពយន្ត។

  នាឱកាសនេះឯកឧត្តមរដ្ឋលេខាធិការ បានបង្ហាញអំពីស្ថានភាពវិស័យភាពយន្តកម្ពុជា ព្រមទាំងស្នើទៅរដ្ឋបាលភាពយន្តចិន ជួយផ្តល់អាហារូបករណ៍ជូនដល់យុវជនកម្ពុជា ឱ្យបានសិក្សាជំនាញភាពយន្តនៅប្រទេសចិនផងដែរ។ បន្ថែមពីនេះ លោកក៏បានស្នើឱ្យពិចារណាក្នុងការសម្របសម្រួលឱ្យផលិតកម្មធំៗរបស់ចិនមកថតនៅកម្ពុជាផងដែរ៕

អត្ថបទ រដ្ឋា 


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm