វិមានក្រឹមឡាំង ជឿជាក់ថា លោក Trump នៅតែប្តេជ្ញាធ្វើការ ស្ដីពីសន្តិភាព នៅអ៊ុយក្រែន

2025/09/26 01:32:33 am        65

វិមានក្រឹមឡាំង នៅថ្ងៃព្រហស្បតិ៍ (ទី២៥ ខែកញ្ញា) បានឲ្យដឹងថា ខ្លួននៅតែជឿជាក់ថា ប្រធានាធិបតីអាមេរិក លោក Donald Trump នៅតែប្តេជ្ញាធ្វើការឆ្ពោះទៅរកការសម្រេចបានសន្តិភាព នៅក្នុងប្រទេសអ៊ុយក្រែន បើទោះជាមេដឹកនាំអាមេរិក បានផ្លាស់ប្តូរវោហាសាស្ត្ររបស់លោកភ្លាមៗដែលបង្ហាញការគាំទ្រទីក្រុងគីវ កាលពីដើមសប្តាហ៍នេះក៏ដោយ។

កាលពីថ្ងៃអង្គារ បន្ទាប់ពីបានជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy លោក Trump បាននិយាយថា លោកមានជំនឿថា ទីក្រុងគីវ អាចដណ្តើមយកមកវិញនូវដែនដីទាំងអស់របស់ខ្លួនដែលរុស្ស៊ីបានកាន់កាប់ប្រមាណ ១ភាគ៥ នៃប្រទេស ហើយថា ប្រទេសនេះគួរតែធ្វើសកម្មភាពឥឡូវនេះ ដោយទីក្រុងមូស្គូកំពុងប្រឈមនឹងបញ្ហាសេដ្ឋកិច្ច។

អនុប្រធានាធិបតីរបស់លោក Trump គឺលោក JD Vance បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃពុធថា លោក Trump កំពុងតែអស់ភាពអត់ធ្មត់ខ្លាំងឡើងៗ ចំពោះរុស្ស៊ី ដោយសារតែពួកគេមិន «បង្ហាញអ្វីៗឲ្យបានគ្រប់គ្រាន់ សម្រាប់កិច្ចពិភាក្សា ដើម្បីបញ្ចប់សង្រ្គាម»។

លោក Vance បាននិយាយថា៖ «ប្រសិនបើថ្នាក់ដឹកនាំមិនព្រមចរចាដោយស្មោះត្រង់ ខ្ញុំគិតថា វានឹងមានភាពអាក្រក់ខ្លាំងណាស់ សម្រាប់ប្រទេសរបស់ពួកគេ។ នេះជាអ្វីដែលប្រធានាធិបតី បានបញ្ជាក់យ៉ាងច្បាស់។ វាមិនមែនជាការផ្លាស់ប្តូរគោលជំហរនោះទេ។ វាជាការទទួលស្គាល់ការពិតដោយឈរលើមូលដ្ឋាន»។

នៅពេលត្រូវបានសុំឲ្យធ្វើអត្ថាធិប្បាយ ជុំវិញការកត់សម្គាល់របស់លោក Vance និងត្រូវបានសួរថា តើរុស្ស៊ីចាត់ទុកការលើកឡើងនវផ្ទុយពីបំណងប្រាថ្នារបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការជួយបញ្ចប់សង្គ្រាមដែរ ឬយ៉ាងណា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា៖ «ទេ វាមិនមែនបែបនោះទេ។ តាមការពិត យើងមើលឃើញវោហាសាស្ត្រនេះផ្សេងពីទីក្រុងវ៉ាស៊ីនតោន។ សម្រាប់ពេលនេះ យើងជឿជាក់ថា ទីក្រុងវ៉ាស៊ីនតោនបន្តមានឆន្ទៈនយោបាយ ហើយលោកប្រធានាធិបតី Trump បន្តមានឆន្ទៈនយោបាយ ដើម្បីបន្តកិច្ចប្រឹងប្រែងឆ្ពោះទៅរកដំណោះស្រាយសន្តិភាពនៅអ៊ុយក្រែន។ យើងគាំទ្រកិច្ចប្រឹងប្រែងទាំងនេះ ហើយរុស្ស៊ីនៅតែបើកចំហ ចំពោះការចរចាសន្តិភាព»៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm