ក្នុងបទសម្ភាសន៍មួយដែលត្រូវបានចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ (ទី២៥ ខែកញ្ញា) នេះ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយថា លោកនឹងត្រៀមខ្លួនជាស្រេច ដើម្បីចុះចេញពីតំណែង បន្ទាប់ពីសង្គ្រាមជាមួយរុស្ស៊ី បានបញ្ចប់។
លោក Zelenskiy បានប្រាប់គេហទំព័រ Axios ក្នុងបទសម្ភាសន៍ជាវីដេអូថា៖ «ប្រសិនបើយើងបញ្ចប់សង្រ្គាមជាមួយរុស្ស៊ី ខ្ញុំត្រៀមខ្លួនរួចជាស្រេច ក្នុងការមិនឈរឈ្មោះ (សម្រាប់ការបោះឆ្នោត) ព្រោះការបោះឆ្នោត មិនមែនជាគោលដៅរបស់ខ្ញុំទេ។ ខ្ញុំចង់បានខ្លាំងណាស់ ក្នុងរយៈពេលដ៏លំបាក ដើម្បីនៅជាមួយប្រទេសរបស់ខ្ញុំ ជួយប្រទេសរបស់ខ្ញុំ។ គោលដៅរបស់ខ្ញុំ គឺដើម្បីបញ្ចប់សង្រ្គាម`។
លោក Zelenskiy បានបញ្ជាក់ថា លោកនឹងស្នើឲ្យសភាអ៊ុយក្រែនរៀបចំការបោះឆ្នោត ប្រសិនបើបទឈប់បាញ់ត្រូវបានឈានដល់។
គួរបញ្ជាក់ថា ការបោះឆ្នោតប្រធានាធិបតីដែលគ្រោងធ្វើនៅឆ្នាំ២០២៤ ត្រូវបានផ្អាកស្របតាមច្បាប់អាជ្ញាសឹក ដែលត្រូវបានដាក់ចេញនៅក្នុងប្រទេសអ៊ុយក្រែន បន្ទាប់ពីការលុកលុយទ្រង់ទ្រាយរបស់រុស្ស៊ី បានចាប់ផ្តើមនៅខែកុម្ភៈ ឆ្នាំ២០២២។ លោក Zelenskiy ដែលជាអតីតតារាកំប្លែង បានជាប់ឆ្នោតនៅឆ្នាំ២០១៩។
រុស្ស៊ីបានចោទសួរម្តងហើយម្តងទៀត អំពីភាពស្របច្បាប់របស់លោក Zelenskiy ក្នុងនាមជាមេដឹកនាំរបស់ប្រទេស៕