លោក Trump ជំរុញឱ្យទួរគីឈប់ទិញប្រេងពីរុស្ស៊ី ខណៈលោក Erdogan ដេញតាមកិច្ចព្រមព្រៀងយន្តហោះ F-35

2025/09/26 03:19:11 pm        126

ប្រធានាធិបតីអាមេរិកលោក Donald Trump បានជំរុញឱ្យទួរគីឈប់ទិញប្រេងពីប្រទេសរុស្ស៊ី ដែលជាផ្នែកមួយនៃការជំរុញឱ្យកាន់តែទូលំទូលាយក្នុងការកាត់ផ្តាច់ការផ្តល់មូលនិធិថាមពលរបស់ទីក្រុងមូស្គូ ខណៈសង្រ្គាមនៅអ៊ុយក្រែនបន្តឆាបឆេះនៅឡើយ។

ថ្លែងជាមួយលោកប្រធានាធិបតី Recep Tayyip Erdogan នៅសេតវិមាន លោកTrump បាននិយាយថា ការបញ្ឈប់ការនាំចូលទាំងនោះ គឺជារឿងល្អបំផុត ដែលសមភាគីទួរគីរបស់លោកអាចធ្វើបាន។ 

កិច្ចប្រជុំនៅការិយាល័យប្រធានាធិបតី Oval Office បានបញ្ចប់ដោយគ្មានការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការដកទណ្ឌកម្មរបស់អាមេរិកលើប្រទេសទួរគី ឬលក់យន្តហោះចម្បាំងទំនើប F-35 ទោះលោក Trump បង្ហាញសុទិដ្ឋិនិយមអំពីបញ្ហាទាំងពីរក៏ដោយ។

ទួរគីត្រូវបានរារាំងជាច្រើនឆ្នាំមិនឲ្យទិញយន្តហោះ F-35 របស់អាមេរិក។ នៅឆ្នាំ ២០១៩ ទួរគីត្រូវបានដកចេញពីកម្មវិធីដែលផលិតគ្រឿងបន្លាស់សម្រាប់យន្តហោះចម្បាំងនេះ បន្ទាប់ពីប្រទេសនេះ បានទិញប្រព័ន្ធការពារដែនអាកាសពីប្រទេសរុស្ស៊ី។  

លោក Trump បានបន្ថែមថាលោកជឿថាលោក Erdogan ត្រូវបានគោរពទាំងប្រធានាធិបតីអ៊ុយក្រែនលោក Volodomyr Zelenskyy ទាំងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ដែលមានន័យថារូបលោកអាចមានឥទ្ធិពលខ្លាំង លើសង្រ្គាមប្រសិនបើលោកចង់។ 

ការអត្ថាធិប្បាយរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក បានកើតឡើងប៉ុន្មានសប្ដាហ៍បន្ទាប់ពីលោកប្រកាន់ជំហរលើការដាក់ទណ្ឌកម្មកាន់តែតឹងរ៉ឹងលើរុស្ស៊ី ប្រសិនបើបណ្ដាប្រទេសណាតូ សម្រេចបានលក្ខខណ្ឌនានា ដែលរួមបញ្ចូលទាំងការឈប់នាំចូលប្រេងពីរុស្ស៊ី៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm