[UPDATE] លោក Trump ចុះហត្ថលេខាលើក្រឹត្យប្រកាសត្រៀមលក់TikTok ក្នុងតម្លៃ១៤ពាន់លានដុល្លារ

2025/09/26 03:52:31 pm        168

លោកប្រធានាធិបតី Donald Trump បានចុះហត្ថលេខាលើក្រឹត្យមួយកាលពីថ្ងៃព្រហស្បតិ៍ ២៥កញ្ញា ដោយប្រកាសថាផែនការរបស់លោកក្នុងការលក់ប្រតិបត្តិការ TikTok ដែលគ្រប់គ្រងដោយចិនទៅឲ្យសហរដ្ឋអាមេរិក និងក្រុមអ្នកវិនិយោគិនទូទាំងពិភពលោក នឹងដោះស្រាយតម្រូវការសន្តិសុខជាតិនៅក្នុងច្បាប់ឆ្នាំ ២០២៤។ 

អនុប្រធានាធិបតីអាមេរិក លោក JD Vance បាននិយាយថា ក្រុមហ៊ុនថ្មីរបស់សហរដ្ឋអាមេរិកនឹងទិញក្នុងតម្លៃប្រហែល ១៤ ពាន់លានដុល្លារអាមេរិក ដោយកំណត់តម្លៃនៅលើកម្មវិធីវីដេអូខ្លីកម្សាន្តដ៏ពេញនិយមជាលើកដំបូង។   

លោក Trump កាលពីថ្ងៃព្រហស្បតិ៍បានពន្យារពេលការអនុវត្តច្បាប់ដែលហាមប្រាមកម្មវិធីនេះ លុះត្រាតែម្ចាស់គ្រប់គ្រងចិនលក់TikTok រហូតដល់ថ្ងៃទី២០ ខែមករា ស្របពេលមានកិច្ចខិតខំប្រឹងប្រែង ទិញយកបណ្ដាញសង្គម TikTok ពីសំណាក់ជនជាតិអាមេរិក ពីវេទិកាពិភពលោកមួយនេះ តម្រង់ជួរក្រុមអ្នកវិនិយោគអាមេរិក និងអ្នកផ្សេងទៀត ហើយឈ្នះការយល់ព្រមពីរដ្ឋាភិបាលចិន។  

ការចេញផ្សាយក្រឹត្យនេះ បង្ហាញថាលោក Trump កំពុងធ្វើឱ្យមានការរីកចម្រើនលើការលក់ទ្រព្យសម្បត្តិរបស់ TikTok នៅសហរដ្ឋអាមេរិក ប៉ុន្តែព័ត៌មានលម្អិតជាច្រើនចាំបាច់ត្រូវបកស្រាយ រួមទាំងរបៀបដែលអង្គភាពអាមេរិកនឹងប្រើប្រាស់ទ្រព្យសម្បត្តិដ៏សំខាន់បំផុតរបស់ TikTok។

ក្រឹត្យរបស់លោក Trump និយាយថា ដំណើរការនេះនឹងត្រូវបានបណ្តុះបណ្តាល និងតាមដានដោយបណ្ដាដៃគូសន្តិសុខរបស់ក្រុមហ៊ុនអាមេរិក ហើយប្រតិបត្តិការនៃដំណើរការនេះ នឹងស្ថិតនៅក្រោមការគ្រប់គ្រងសហកម្មសិទ្ធិថ្មី។លោក Trump បាននិយាយថា លោកប្រធានាធិបតីចិន Xi Jinping បានបង្ហាញពីការយល់ព្រមលើផែនការនេះរួចហើយ។

គួររម្លឹកថាក្រុមហ៊ុនមេ ByteDance របស់app TikTok លក់ឲ្យសហរដ្ឋអាមេរិកតែចំពោះប្រតិបត្តិការ គ្រប់គ្រងទិន្នន័យរបស់អ្នកប្រើប្រាស់ជាង១៧០លាននាក់នៃពលរដ្ឋអាមេរិកតែប៉ុណ្ណោះ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm