រដ្ឋមន្ត្រីការបរទេសជប៉ុន៖ «ប្រទេសជប៉ុននឹងបន្តខិតខំ​ប្រឹងប្រែង​ដើម្បី​កាត់​បន្ថយ​ភាព​តានតឹង​ចំពោះ​វិវាទព្រំដែនកម្ពុជា-ថៃ»

2025/09/26 05:01:01 pm        384

ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ម្សិលមិញ ឯកឧត្តម អ៊ីវ៉ាយ៉ា តាកេស៊ី រដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន​ បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋ​មន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃ មហា​សន្និបាត​អង្គ​ការ​សហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក។

ឯកឧត្តម អ៊ីវ៉ាយ៉ា បានសម្តែង​នូវ​ការ​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀម​ក្រំចំ​ពោះ​ការ​បាត់​បង់​ជីវិត​របស់​ប្រជាជន​ក​ម្ពុជា ដោយសារការប៉ះទង្គិចរវាងយោធាកម្ពុជា និងថៃ។ ឯកឧត្តម អ៊ីវ៉ាយ៉ា បាន​សម្តែង​នូវ​ក្តី​សង្ឃឹមថាប្រទេសទាំងពីរនឹងបន្តគោរពតាមកិច្ចព្រមព្រៀងបទឈប់បាញ់ ហើយភាព​តាន​តឹង​នឹង​ត្រូវ​បានបន្ធូរបន្ថយដោយសន្តិវិធីតាមរយៈការសន្ទនា។ ឯកឧត្តម អ៊ីវ៉ាយ៉ា ក៏បានបញ្ជាក់ថា ប្រទេស​ជប៉ុន​នឹងបន្តខិតខំប្រឹងប្រែង ដើម្បីកាត់បន្ថយភាពតានតឹង។

រដ្ឋមន្ត្រីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ចរវាងជប៉ុន និង​កម្ពុជា និងបញ្ជាក់នូវការប្តេជ្ញាចិត្តក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការ ដែល​រួម​ចំណែក​ដល់​ការ​លើក​កម្ពស់​ការវិនិយោគឯកជន និងការអភិវឌ្ឍឧស្សាហកម្ម ដូចជា “កញ្ចប់សហ​បង្កើត​សេដ្ឋ​កិច្ច​”,​ ការអភិវឌ្ឍកំពង់ផែព្រះសីហនុ, កិច្ចសហប្រតិបត្តិការក្នុងវិស័យឌីជីថល និង​ការ​អភិវ​ឌ្ឍ​បណ្តាញ​ទូរគមនាគមន៍ស្នូលរួមមានប្រព័ន្ធ 5G ជាដើម។

រដ្ឋមន្ត្រីទាំង​ពីរក៏បានឯកភាពគ្នាបន្តសហការលើបញ្ហាក្នុងតំបន់ រួមមានសមុទ្រចិនខាងកើត សមុទ្រ​ចិន​ខាងត្បូង និងគោលនយោបាយចំពោះកូរ៉េខាងជើង ក៏ដូចជាបញ្ហានុយក្លេអ៊ែរ និង​មីស៊ីល និងបញ្ហាចាប់ពង្រត់ផងដែរ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        136
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        94
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm