នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ ជ្រឹង បុទុមរង្សី រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបប្រតិភូសភាពាណិជ្ជកម្ម និងឧស្សាហកម្មអ៊ីនឈុន (ICCI) នៃសាធារណរដ្ឋកូរ៉េ ដែលដឹកនាំដោយលោក Park Joo-bong ប្រធាន ICCI នៅទីស្តីការក្រសួង។
លោកប្រធាន ICCI បានបង្ហាញចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅចំពោះកាលានុវត្តភាពវិនិយោគនៅកម្ពុជា ហើយបានប្តេជ្ញាខិតខំជំរុញការបណ្តុះបណ្តាល និងការអភិវឌ្ឍធនធានមនុស្ស ជាពិសេសលើផ្នែកបច្ចេកវិទ្យា និងនវានុវត្តន៍។
លោកជំទាវរដ្ឋលេខាធិការបានសម្តែងការស្វាគមន៍កក់ក្តៅចំពោះប្រតិភូ ICCI ក៏ដូចជាក្រុមហ៊ុនកូរ៉េផ្សេងទៀត ដែលមានបំណងស្វែងយល់ពីសក្តានុពលសំខាន់ៗនៅកម្ពុជា។
លោកជំទាវក៏បានបញ្ជាក់បន្ថែមថា ប្រទេសកម្ពុជាមិនត្រឹមតែជាគោលដៅដ៏ទាក់ទាញសម្រាប់ការវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែក៏ជាដៃគូដ៏មានសក្តានុពលសម្រាប់ក្រុមហ៊ុន និងអ្នកផ្គត់ផ្គង់មកពីកូរ៉េ ជាពិសេសក្នុងបរិបទបច្ចុប្បន្ននេះ៕



