លោក Lavrov ចោទណាតូ និងប្លុកអឺរ៉ុប ថាកំពុងតែធ្វើ "សង្រ្គាមពិត" លើរុស្ស៊ី តាមរយៈអ៊ុយក្រែន

2025/09/26 05:16:01 pm        106

ក្នុងសុន្ទរកថានៅអង្គការសហប្រជាជាតិ កាលពីថ្ងៃព្រហស្បតិ៍ (២៥ កញ្ញា) ប្រមុខការទូតរបស់រុស្ស៊ី បានចោទប្រកាន់ខ្លាំងៗដាក់សម្ព័ន្ធយោធាណាតូ និងសហភាពអឺរ៉ុប ថាបានប្រើប្រាស់អ៊ុយក្រែន ដើម្បីប្រកាស "សង្រ្គាមពិតប្រាកដ" ប្រឆាំងនឹងរុស្ស៊ី ជាអ្វីដែលចក្រភពអង់គ្លេស ច្រានចោលថាជា "រឿងបំភ្លៃបែបស្រមើស្រមៃ និងមិនពិតទាល់តែសោះប្រាប់ពិភពលោក"។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានលើកឡើងបែបនេះក្នុងកិច្ចប្រជុំ G20 នៃរដ្ឋមន្ត្រីការបរទេស នៅអង្គការសហប្រជាជាតិ រយៈពេលពីរថ្ងៃប៉ុណ្ណោះបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានបង្ហាញពីជំហរកាន់តែតឹងរ៉ឹងលើទីក្រុងមូស្គូ ដោយលើកសរសើរកិច្ចខិតខំប្រឹងប្រែងធ្វើសង្គ្រាមរបស់អ៊ុយក្រែន និងបាននិយាយថា សម្ព័ន្ធយោធាណាតូ គួរតែបាញ់ទម្លាក់យន្តហោះរុស្ស៊ី ដែលចូលដែនអាកាសពួកគេ។

ភាពតានតឹងបានកើតមានឡើងតាមបណ្តោយស្លាបខាងកើតរបស់អឺរ៉ុប ដោយអេស្តូនី ចោទទីក្រុងមូស្គូថាបានបញ្ជូនយន្តហោះចម្បាំង ៣គ្រឿងចូលក្នុងដែនអាកាសរបស់ខ្លួន រយៈពេល ១សប្តាហ៍បន្ទាប់ពីយន្តហោះរបស់ណាតូ បាញ់ទម្លាក់ដ្រូនរុស្ស៊ី ក្នុងដែនអាកាសប៉ូឡូញ។

លោក Lavrov បាននិយាយថា "ឧទាហរណ៍ច្បាស់ៗមួយទៀតនោះគឺវិបត្តិនៅអ៊ុយក្រែន ដែលបង្កឡើងដោយលោកខាងលិច ដែលតាមរយៈនោះ ណាតូ និងប្លុកអឺរ៉ុប បានប្រកាសសង្រ្គាមពិតប្រាកដមួយដាក់លើរុស្ស៊ី ហើយមានការចូលរួមដោយផ្ទាល់នៅក្នុងជម្លោះ"។ ប្រមុខការទូតរុស្ស៊ីរូបនេះមិនបាននិយាយសំដៅលើការអត្ថាធិប្បាយរបស់លោក Trump នៅដើមសប្តាហ៍នេះទេ ប៉ុន្តែជំនួសមកវិញ បានបញ្ជាក់ជំហររបស់រុស្ស៊ីថា សង្គ្រាមនៅអ៊ុយក្រែន បង្កឡើងដោយសារតែសកម្មភាពរបស់លោកខាងលិច៕

អត្ថបទដែលទាក់ទង

ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am       
អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am       
បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        222

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង

2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm