ទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន UNRWA គឺ មិនអាចជំនួសបាននិង មិនអាចខ្វះបាន មិនត្រឹមតែសម្រាប់ដែនដីហ្កាហ្សា និងតំបន់ West Bank ដែលកាន់កាប់ដោយអ៊ីស្រាអែលប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់តំបន់ទាំងមូល។

នោះគឺជាសារដែលក្រុមអ្នកការទូតជាន់ខ្ពស់ជាច្រើនបានសង្កត់ធ្ងន់កាលពីថ្ងៃព្រហស្បតិ៍ នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ ខណៈបានអង្វររកជំនួយផ្នែកនយោបាយ និងហិរញ្ញវត្ថុសម្រាប់ទីភ្នាក់ងារនេះ។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយក្នុងកិច្ចប្រជុំធ្វើឡើងនៅខាងក្រៅកិច្ចប្រជុំកំពូលថា UNRWA គឺជាកម្លាំងសម្រាប់ស្ថិរភាពនៅក្នុងតំបន់ដែលមិនស្ថិតស្ថេរបំផុតនៃពិភពលោក។
UNRWA គឺមានសារៈសំខាន់ចំពោះទស្សនវិស័យនៃសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ ខ្ញុំសូមជំរុញឱ្យអ្នកធ្វើអស់ពីសមត្ថភាពដើម្បីគាំទ្រការងាររបស់ខ្លួន ។
តួនាទីរបស់ទីភ្នាក់ងារនេះមានសារៈសំខាន់ចាប់តាំងពីការផ្ទុះសង្គ្រាមរបស់អ៊ីស្រាអែលនៅហ្កាហ្សាក្នុងខែតុលាឆ្នាំ ២០២៣។
នៅពេលដែលយុទ្ធនាការទម្លាក់គ្រាប់បែក និងការលុកលុយថ្មើរជើងបានបង្ខំឲ្យប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់ រត់ភៀសខ្លួនចេញទីលំ UNRWA បានក្លាយជាអ្នកចែកចាយជំនួយដ៏សំខាន់មួយនៅក្នុងដែនដីនេះ៕

