ភ្នំពេញ៖ នៅវេលាម៉ោង ០២និង៣០ នាទី រសៀលថ្ងៃ១២ ខែមីនា ឆ្នាំ២០២១ លោក ឯក ឃុនដឿន អភិបាល នៃគណៈអភិបាលខណ្ឌទួលគោក និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ ដឹកនាំកម្លាំចម្រុះចុះបើកទីតាំងអាផាតមិន TK royal one មានស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ឋរុស្សី ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោល រាជធានីភ្នំពេញ ដែលបានអនុវត្តន៍បានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល និងសាលារាជធានីភ្នំពេញ អោយដំណើរការអាជីវកម្មវិញ។
ក្នុងនោះ លោកអភិបាលខណ្ឌ បានសំណូមពរឲ្យម្ចាស់អាផាតមិន បន្តចូលរួមអនុវត្តតាមវិធានការ ៣កុំ ៣ការពារ និងវិធានសុវត្ថិភាព ព្រមទាំងសហការល្អជាមួយអាជ្ញាធរក្នុងការបង្កាទប់ស្កាត់ជំងឺ covid-19 ទាំងអស់គ្នា៕ អត្ថបទ៖ កុម្ភៈ



