កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​ធំ​បំផុត​ចាប់​តាំង​ពី​ឆ្នាំ​២០១៧ ​មក

2022/01/31 04:27:50 pm        468

​កូរ៉េខាងជើង៖ កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​នូវ​អ្វីដែល​ត្រូវគេ​គិតថា ​ជាការ​បាញ់​ដ៏​ធំ​បំផុត​របស់ខ្លួន​ចាប់តាំងពី​ឆ្នាំ២០១៧​​។ ខ្លួន​បាននិយាយថា ​មី​ស៊ី​ល​បាលី​ស្ទីកនោះ​គឺជា​មី​ស៊ី​ល​រយៈ​ចំងាយ​មធ្យម​ប្រភេទ Hwasong-12​។​ ​ប្រទេស​ជប៉ុន និង​កូរ៉េខាងត្បូងបាន​និយាយថា​ មី​ស៊ី​ល​នោះ​រត់​បាន​ក្នុង​រយៈកម្ពស់ ២ពាន់គីឡូម៉ែត្រមុនពេល​ធ្លាក់​ចូលក្នុង​សមុទ្រ​ជប៉ុន។ ប្រទេស​ទាំង​២​ បាន​ថ្កោលទោស​ការបាញ់​នោះដែលជា​ការបាញ់​សាកល្បង​លើក​ទី​៧ ​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​នៅក្នុង​ខែ​នេះ។

​អង្គការសហប្រជាជាតិ​បាន​ហាមប្រាម​កូរ៉េខាងជើង​មិន​ឲ្យ​បាញ់​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទីក និង​អាវុធ​នុយក្លេអ៊ែរឡើយ និង​បានដាក់​ទណ្ឌកម្ម​យ៉ាង​តឹងរ៉ឹង​ថែមទៀត​ផង​។ ​ប៉ុន្តែ​ប្រទេស​នៅ​អាស៊ី​ខាងកើត​មួយ​នេះ​តែង​ផ្គើនជាធម្មតា ហើយ​មេដឹកនាំ Kim Jong-un បាន​ប្ដេជ្ញា​ពង្រឹងវិស័យ​ការពារជាតិ​របស់លោក​។ ​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋកូរ៉េខាងជើង KCNA បាន​និយាយថា ​មី​ស៊ី​លនេះ​ត្រូវបាន​បាញ់​ចេញដើម្បី​ផ្ទៀងផ្ទាត់​ពី​សមត្ថភាព​ជាក់លាក់រ​ប​ស់វា ហើយ​មិនមាន​សេចក្ដីរាយការណ៍​ពី​វត្តមាន​របស់លោក Kim នៅ​ទីតាំង​បាញ់​នោះទេ​។ ​ទីភ្នាក់ងារសារព័ត៌មាន​ដដែល​នេះបាន​បន្ថែមថា មី​ស៊ី​ល​នេះ​ត្រូវបាន​បាញ់​ពី​តំបន់​ភាគ​ខាងពាយ័ព្យទៅកាន់​ភាគ​ខាងកើត​នៃ​សមុទ្រ​របស់​កូរ៉េ ដែល​ធ្វើ​ឲ្យប្រទេសជិតខាង​របស់ខ្លួន​ព្រួយបារម្ភ​ពី​សន្តិសុខ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        145
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        135
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        134

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm