អាជីវករ​អំពាវនាវពលរដ្ឋចូលរួមពិព័រណ៍ផលិតផលខ្មែរ ខណៈកម្មវិធីចាប់ផ្តើមផ្លូវការថ្ងៃទី២៦ កញ្ញា​នេះ

2025/09/26 06:49:34 pm        361

ខណៈដែលកម្មវិធីពិព័រណ៍ផលិតផលខ្មែរ បានចាប់ផ្តើមបើកដំណើរការនៅព្រឹកថ្ងៃទី២៦ ខែ​កញ្ញា​នេះ​តទៅ ក្រុមអាជីវកម្មបានអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមទស្សនាឱ្យបានច្រើនកុះករ និង​បន្ត​គាំទ្រ​ផលិតផលក្នុងស្រុក ដើម្បីលើកស្ទួយសេដ្ឋកិច្ចជាតិកាន់តែរីកចម្រើនបន្ថែមទៀត។

លោក ណាត បញ្ញា ប្រធានពាណិជ្ជសញ្ញា មីជាតិ តាមរយៈបទសម្ភាសន៍ជាមួយ ប៊ីធីវី បាន​លើក​ឡើ​​ង​ថា ពិព័រណ៍ផលិតផលខ្មែរនេះ ពិតជាមានសារៈសំខាន់ ថ្មី ប្លែកខុសពីកម្មវិធីដទៃទៀត ដោយសារ​មានការចូលរួមច្រើនពីផលិតករ ពាណិជ្ជករ និងអាជីករជាច្រើនផ្សេងៗទៀត ដែល​បង្កើត​ឡើង​ដោយ​ស្នាដៃកូនខ្មែរសុទ្ធសាធ។ លោកបន្តថា លោកមានការសប្បាយចិត្តជាខ្លាំង នៅ​ពេល​ដែល​ឃើញសន្ទុះនៃការគាំទ្ររបស់ប្រជាពលរដ្ឋមានការកើនឡើងជាបន្តបន្ទាប់ ដែល​នេះ​ជា​ឱកាស​ដ៏​ល្អបំផុតក្នុងការជំរុញសេដ្ឋកិច្ចជាតិរីកចម្រើន ក៏ដូចជាបង្កើត​ឱកាស​ការងារ​កាន់​តែ​ច្រើន​ឡើង​ផង​ដែរ​ដល់​ពលរដ្ឋក្នុងស្រុក។

ក្រុមអាជីវករផ្សេងទៀត បាននិយាយថា ដើម្បីជាការឆ្លើយតប និង​អរគុណ​ជូន​ចំពោះ​អ្នក​គាំទ្រ​ទាំង​ឡាយ​ ក៏ដូចជាការគិតគូរយ៉ាងខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល នឹងខិតខំព្យាយាមយ៉ាងណា ដើម្បី​ផលិតផលិតផលដែលមានគុណភាព ស្តង់ដារត្រឹមត្រូវ និងមាន​អនាម័យ​ខ្ពស់​ជូន​អ្នក​ប្រើ​ប្រាស់​។ ពួកគាត់ បាននិយាយដោយទឹកមុខសប្បាយរីករាយទៀតថា ពិតជារំភើប និង​សប្បាយ​ចិត្ត​ណាស់ ​ពេលដែលផលិតផលជាតិ មានការគាំទ្រជាហូហែរបែបនេះ និងបាន​សំណូមព​រ​បន្ថែម​ថា ​សូមឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ បន្តជួយគាំទ្រផលិតផលក្នុងស្រុកឱ្យកាន់តែច្រើនថែមទៀត ដើម្បី​ជាកម្លាំងចិត្តដល់ផលិតករ និងជួយលើកស្ទួយកុំឲ្យប្រជាជនចំណាកស្រុកជាដើម។

សូមជម្រាបជូនថា កម្មវិធីពិព័រណ៍ផលិតផលខ្មែរ រៀប​ចំ​ឡើង​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ​ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួមជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» ។ ក្រៅ​ពី​ការ​ដាក់​តាំង​បង្ហាញ​លក់ផលិតផលក្នុងស្រុក ក៏មានវាគ្មិនជាសហស្ថាបនិកក្រុមហ៊ុនជាច្រើនរូប នឹង​ចូល​រួម​បង្ហាញ​វត្ត​មាន ព្រមទាំងចែករំលែកទស្សនៈ និងបទពិសោធ ជុំវិញប្រធានបទ «Cambodia: A Land of Opportunity»។ កម្មវិធីនេះ រៀបចំឡើងរយៈពេល៣ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​២៦ ​ដល់២៨ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលពិព័រណ៍កោះពេជ្រ ដោយមានស្តង់ចំនួន ២៨៣​ស្តង់ ​ក្នុងនោះស្តង់របស់អាជីវករខ្មែរមានចំនួន ២២៩ និងស្តង់ដៃ​គូ​សហការ​រៀបចំ​ព្រឹត្តិការណ៍​ពិព័រណ៍​មាន​ចំនួន ៥៤ស្តង់៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm