និស្សិតមកពីទីក្រុង Ayotzinapa បានដុតរថយន្តដឹកទំនិញមួយគ្រឿងនៅខាងក្រៅជំរំយោធាលេខ១ នៅទីក្រុង Mexico City កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែកញ្ញា បន្ទាប់ពីការតវ៉ារយៈពេលពីរម៉ោង។

ក្រុមនេះ កំពុងទាមទាររកយុត្តិធម៌សម្រាប់សិស្សនៅក្រុង Ayotzinapa ចំនួន៤៣នាក់ដែលបានបាត់ខ្លួនចាប់តាំងពីឆ្នាំ២០១៤ ដោយក្រុមអ្នកតវ៉ាបានដុតផាវនៅជំរំយោធា។ នគរបាលមកពីលេខាធិការដ្ឋានសន្តិសុខពលរដ្ឋ បានមានវត្តមាន និងព្យាយាមពន្លត់ភ្លើងដែលកំពុងឆាបឆេះរថយន្ត។

ការតវ៉ានេះកើតឡើង ក្នុងពេលមានការអំពាវនាវជាបន្តបន្ទាប់សម្រាប់តម្លាភាពពីរដ្ឋមន្ត្រីក្រសួងការពារជាតិ ខណៈក្រុមគ្រួសារនិងអ្នកជំនាញឯករាជ្យជាច្រើននាក់ អះអាងថា យោធាទទួលបានព័ត៌មានសំខាន់ៗអំពីការបាត់ខ្លួនសិស្សដោយបង្ខំកាលពីឆ្នាំ២០១៤។
ករណីនៅក្រុង Ayotzinapa នៅតែជាវិបត្តិសិទ្ធិមនុស្សដ៏ល្បីបំផុតមួយនៅប្រទេសម៉ិកស៊ិក ដោយក្រុមគ្រួសារ និងសកម្មជន នៅតែបន្តជំរុញឱ្យមានចម្លើយ។