កងម៉ារីនរបស់សហរដ្ឋអាមេរិក បានបញ្ជាក់កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ថា កងម៉ារីន និងនាវិកមកពីអង្គភាពបេសកកម្មដែនសមុទ្រទី២២ បាននិងកំពុងធ្វើប្រតិបត្តិការតាមអាកាស ក្នុងទឹកនិងលើគោក នៅភាគខាងត្បូងដែនដីព័រតូរីកូ ចាប់តាំងពីថ្ងៃទី៣១ ខែសីហា។ ដោយមានការសម្របសម្រួលជាមួយឆ្មាំជាតិដែនដីព័រតូរីកូ ការហ្វឹកហ្វឺនកំពុងគាំទ្រដល់យុទ្ធសាស្ត្រសហរដ្ឋអាមេរិកដ៏ទូលំទូលាយដើម្បីពង្រឹងសន្តិសុខតំបន់ និងវាយរុញច្រានប្រឆាំងបណ្តាញឧក្រិដ្ឋកម្មឆ្លងដែន ដែលកំពុងរាលដាលនៅទូទាំងតំបន់សមុទ្រការ៉ាអ៊ីប។

ប្រតិបត្តិការក្នុងទឹកនៅលើដីគោករបស់សហរដ្ឋអាមេរិក ត្រូវបានគាំទ្រដោយនាវា USS Iwo Jima ជានាវាវាយប្រហារទាំងលើគោកនិងក្នុងទឹក ដឹកនាំដោយក្រុង ARG ។ ដោយរួមជាមួយអង្គភាពបេសកកម្មដែនសមុទ្រទី២២ ក្រុមARG នាំមកនូវកងកម្លាំងកងទ័ពជើងទឹក និងកងម៉ារីនសហរដ្ឋអាមេរិកដែលរួមបញ្ចូលគ្នាយ៉ាងពេញលេញ មានសមត្ថភាពអាចវាយលុកទាំងក្នុងទឹកនិងលើគោក រារាំងនៅដែនសមុទ្រ និងការឆ្លើយតបចំពោះវិបត្តិ។

សកម្មភាពបណ្តុះបណ្តាលត្រូវបានប្រមូលផ្តុំនៅជុំវិញជំរំ Santiago ដោយប្រើប្រាស់ដែនដីកោះ និងអាកាសធាតុត្រូពិក ដើម្បីធ្វើប្រដូចស្ថានភាពជាក់ស្តែងដែលបានមើលឃើញនៅតាមច្រករបៀងជួញដូរគ្រឿងញៀន និងតំបន់តាមបណ្តោយឆ្នេរនៅទូទាំងអាមេរិកឡាទីន។