នាវាផ្ទុកយន្តហោះពហុបំណងរបស់ប្រេស៊ីល Atlantico បានចូលចតក្នុងទីក្រុងកំពង់ផែ Belem កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែកញ្ញា ហើយបានបញ្ជូនចេញរថយន្ត ឧទ្ធម្ភាគចក្រ និងឧបករណ៍ ខណៈប្រទេសប្រេស៊ីលត្រៀមសន្តិសុខសម្រាប់កិច្ចប្រជុំកំពូលអាកាសធាតុ COP30 ក្នុងខែវិច្ឆិកា ឆ្នាំ២០២៥។

មេបញ្ជាការនាវានិងជាមេបញ្ជាការកងទ័ពជើងទឹក បាននិយាយថា ការដាក់ពង្រាយនេះ រួមមានរថយន្តរបស់កងទ័ព កងទ័ពជើងទឹក និងកងទ័ពអាកាស និងមនុស្សជាង១.០០០នាក់។
លោក មេបញ្ជាការ បាននិយាយថា «មានមនុស្សចំនួន១.០៤៤នាក់ និងមានសត្វសុនខពីរក្បាល ដែលយើងនាំយកមកដើម្បីគាំទ្រដល់បេសកកម្មរបស់យើងនៅទីនេះ» ។

អ្នកចូលរួមប្រហែល ៥០.០០០នាក់មកពី១៩៦ប្រទេស ត្រូវបានរំពឹងទុកនៅក្នុងកិច្ចប្រជុំកំពូលអាកាធាតុ COP30 ដែលត្រូវបានគ្រោងទុកនៅទីក្រុង Belem សម្រាប់ថ្ងៃទី៥ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ ជាមួយនឹងកិច្ចប្រជុំកំពូលប្រមុខរដ្ឋនៅថ្ងៃទី ៦-៧ ខែវិច្ឆិកា និងការចរចារបស់អង្គការសហប្រជាជាតិនៅថ្ងៃទី ១០ដល់ថ្ងៃទី២១ ខែវិច្ឆិកា។