ទីក្រុងតេអេរ៉ង់ ប្រទេសអ៊ីរ៉ង់ បានប្រារព្ធខួបសង្គ្រាមអ៊ីរ៉ាក់-អ៊ីរ៉ង់នៅឆ្នាំនេះ ដោយបានកាត់បន្ថយការតាំងបង្ហាញយុទ្ធោបករណ៍យោធា។

ជាធម្មតា ប្រទេសអ៊ីរ៉ង់ រំលឹកដល់សង្រ្គាមអ៊ីរ៉ាក់-អ៊ីរ៉ង់រយៈពេលប្រាំបីឆ្នាំ ដែលបានកើតឡើងពីឆ្នាំ១៩៨០ ដល់ឆ្នាំ១៩៨៨ ដោយមានព្រឹត្តិការណ៍នៅទូទាំងប្រទេស។
រយៈពេលជាច្រើនទសវត្សរ៍មកហើយ ក្បួនព្យុហយាត្រាយោធាដែលបង្ហាញពីកងទ័ព យានរថពាសដែក និងមីស៊ីល ត្រូវបានដាក់តាំងបង្ហាញ និងផ្សព្វផ្សាយនៅទូទាំងប្រទេស។

ទោះជាយ៉ាងណា ខួបនៅឆ្នាំនេះ មើលទៅមានសភាពខុសប្លែក ដោយពុំមានក្បួនព្យុហយាត្រាជាផ្លូវការត្រូវបានធ្វើឡើងឡើយ។ ជំនួសមកវិញ ការតាំងបង្ហាញនៅតាមដងផ្លូវមានទ្រង់ទ្រាយតូច ដោយការតាំងបង្ហាញយានដ្រូន និងមីស៊ីល ត្រូវបានបង្កើតឡើងនៅក្នុងទីក្រុងតេអេរ៉ង់។