លោក Trump ពង្រីកការបង្រ្កាបលើអំពើហិង្សានយោបាយ "មានការរៀបចំ" នៅសហរដ្ឋអាមេរិក

2025/09/26 09:27:47 pm        546

ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃព្រហស្បតិ៍ (២៥ កញ្ញា) បានពង្រីកការបង្រ្កាបលើអ្វីដែលលោកកំណត់ថាជា កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមឆ្វេងនិយមជ្រុលក្នុងការរៀបចំឱ្យមានអំពើហិង្សាផ្នែកនយោបាយ ចាប់តាំងពីការសម្លាប់លោក Charlie Kirk។

លោក Trump បានចុះហត្ថលេខាលើសេចក្ដីណែនាំមួយ ដែលបញ្ជាក្រុមមន្ត្រីរដ្ឋបាលឱ្យ "ពិនិត្យរក ទប់ស្កាត់ និងរារាំង" ក្រុមជ្រុលនិយមមិនឱ្យប្រព្រឹត្តអំពើហិង្សា និងបិទការផ្តល់មូលនិធិរបស់ក្រុមទាំងនោះ។

លោកក៏ជំរុញឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ផ្តល់អាទិភាពដល់ការប្រឆាំងនឹងសកម្មភាពមានការរៀបចំទុកដូចជា "យុទ្ធនាការស៊ើបដំណឹង ការបោកបញ្ឆោតសេវាសង្គ្រោះបន្ទាន់ កុបកម្ម ចោរកម្ម រំលោភបំពាន វាយដំ ការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ រួមទាំងការគំរាមកំហែងនៃអំពើហិង្សា និងអសណ្ដាប់ធ្នាប់ស៊ីវិល"។

បន្ទាប់ពីការសម្លាប់របស់លោក Kirk កាលពីថ្ងៃទី១០ ខែកញ្ញា និងការបាញ់ប្រហារនៅការិយាល័យអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយ (ICE) ក្នុងទីក្រុង Dallas កាលពីថ្ងៃទី២៤ ខែកញ្ញាមក រដ្ឋបាលលោក Trump បានបន្ទោសក្រុមឆ្វេងនិយមជ្រុលម្តងហើយម្តងទៀត ដោយគ្មានភស្តុតាង ថាជាផ្នែកនៃយុទ្ធនាការនៃអំពើហិង្សានយោបាយមានការរៀបចំជាមុន។

អ្នកជំនាញខាងភេរវកម្មក្នុងស្រុក និយាយថា ហិង្សានយោបាយនៅអាមេរិកគឺមានលក្ខណៈទ្វេបក្ស ហើយថា ការវាយប្រហារកាន់តែច្រើនជាប្រវត្តិសាស្ត្រ ត្រូវបំផុសគំនិតដោយមនោគមវិជ្ជាស្តាំនិយម។ ក្រុមមន្ត្រីក៏មិនបានរកឃើញភ័ស្តុតាងដែលថា ជនសង្ស័យក្នុងការបាញ់ប្រហារលោក Kirk ឬការបាញ់ប្រហារនៅទីក្រុង Dallas មានទាក់ទងជាមួយក្រុមណាមួយឡើយ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        111
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        104
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        99

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm