កូរ៉េខាងត្បូង៖ កូរ៉េខាងជើង ជិតបង្កើតបានមីស៊ីល ICBM ដែលអាចបាញ់គ្រាប់នុយក្លេអ៊ែរដល់អាមេរិកហើយ

2025/09/26 09:40:04 pm        559

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៥ កញ្ញា) ថា កូរ៉េខាងជើង កំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការអភិវឌ្ឍមីស៊ីលបាលីស្ទិកអន្តរទ្វីប (ICBM) ដែលអាចដឹកអាវុធនុយក្លេអ៊ែរទៅវាយប្រហារដល់សហរដ្ឋអាមេរិក បើទោះបីជាទីក្រុងព្យុងយ៉ាងមិនទាន់មានជំនាញខាងបច្ចេកវិទ្យាបញ្ជូនក្បាលគ្រាប់ត្រឡប់ពីទីអវកាសក៏ដោយ។

លោក Lee ដែលកំពុងនៅទីក្រុងញូវយ៉កសម្រាប់មហាសន្និបាតអង្គការសហប្រជាជាតិ UNGA បានរៀបចំសម័យប្រជុំទំនាក់ទំនងវិនិយោគិនមួយ ហើយបានសន្យាប្រាប់ក្រុមធុរកិច្ចទាំងនោះថា លោកនឹងកាត់បន្ថយហានិភ័យផ្នែកសន្តិសុខដែលមានទំនាក់ទំនងជាមួយកូរ៉េខាងជើង ដើម្បីទាក់ទាញការវិនិយោគបន្ថែមទៀត និងជំរុញសេដ្ឋកិច្ច។

ក្នុងកិច្ចប្រជុំនោះ លោក Lee បាននិយាយថា "មិនថាសម្រាប់ការចរចាជាមួយអាមេរិក ឬសម្រាប់របបផ្ទាល់ខ្លួនទេ ពេលនេះ កូរ៉េខាងជើងកំពុងបន្តអភិវឌ្ឍមីស៊ីលបាលីស្ទិកអន្តរទ្វីប ដែលមានសមត្ថភាពទៅដល់អាមេរិក ដោយផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ និងទម្លាក់គ្រាប់បែកលើអាមេរិក"។

លោកបន្តថា "ពួកគេហាក់មិនទាន់ជោគជ័យនៅឡើយទេ ប៉ុន្តែកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយហើយ នៅសល់តែអ្វីដែលហៅថា បច្ចេកវិទ្យាបញ្ជូនក្បាលគ្រាប់ត្រឡប់ពីទីអវកាសវិញប៉ុណ្ណោះ"។

គួររម្លឹកថា កាលឆ្នាំ២០២៤ កូរ៉េខាងជើងបានបាញ់មីស៊ីលបាលីស្ទិកអន្តរទ្វីបដ៏ធំបំផុតរបស់ខ្លួនឈ្មោះ Hwasong-19 ដែលហោះចូលជ្រៅក្នុងលំហ។ ក្រុមអ្នកជំនាញនិយាយថា មីស៊ីលបែបនេះមានសមត្ថភាពវាយប្រហារគ្រប់គោលដៅនៅអាមេរិក ប៉ុន្តែសមត្ថភាពរបស់កូរ៉េខាងជើង ក្នុងការដឹកនាំមីស៊ីល និងការពារក្បាលគ្រាប់ពេលបញ្ជូនពីទីអវកាសវិញ នៅតែស្ថិតក្នុងការសង្ស័យនៅឡើយ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm